ភ្នំពេញ៖ កូនប្រុសច្បង សពលោក ស៊ិន សុង អតីតរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃសម័យរដ្ឋកម្ពុជាបាន ប្រកាសស្វែងរក ការសណ្តោសប្រណីពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលសាជាថ្មី ដើម្បីឲ្យជួយសម្របសម្រួលដោះស្រាយបញ្ចប់ជម្លោះ បែងចែកកេរមរតក ដែលបន្សល់ទុកដោយឪពុករបស់លោក ខណៈ ជម្លោះនេះអូសបន្លាយ អស់រយៈពេលជិត១០ ឆ្នាំមកហើយនោះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ស៊ិន វិសាល ដែលជាកូនប្រុស ច្បងរបស់សពលោក ស៊ិន សុង ជាមួយនិងលោកស្រី ឡុង សាខន បានអះអាង ថា តាំងពីឪពុករបស់ខ្លួនស្លាប់ចោលទៅ កាលពីឆ្នាំ២០០១ ដោយ មិនបន្សល់បណ្តាំមរតកអ្វីនោះ រហូតមកដល់ពេលនេះ ក្នុងនាមរូបលោកជាកូនប្រុសច្បង នៃបងប្អូនបង្កើត ២នាក់ របស់សពលោកឪពុក ស៊ិន សុង គឺរូបលោកមិនបានទទួល កេរមរតកអ្វីបនិ្តចសោះ ខណៈឪពុកស្លាប់ទៅ គឺមាន បន្សល់ទុកទ្រព្យសម្បតិ្តជាផ្ទះសម្បែងនិងដីធ្លី ជាច្រើនកន្លែង។

លោក ស៊ិន វិសាល បានបន្តឲ្យដឹងថា ម្តាយបង្កើត របស់លោក គឺអ្នកស្រី ឡុង សាខន មុននឹងរៀបការជាមួយឪ ពុករបស់លោក គឺគាត់ធ្លាប់មានប្តីមុន និងមានកូន ប្រុស ស្រី ៣នាក់ រួចមក ហើយ ដែលរួមមានឈ្មោះ ស៊ិន សុថា វី ភេទស្រី ឈ្មោះ ស៊ិន រដ្ឋា ភេទប្រុស និងឈ្មោះ ស៊ិន សុធារៈ ភេទប្រុស។ ចំណែករូបលោកដែលជាកូន បង្កើត របស់ឪពុកឈ្មោះ ស៊ិន សុង និងម្តាយឈ្មោះ ឡុង សាខន មានតែ២នាក់ ប៉ុណ្ណោះ គឺរូបលោក និង ប្អូនស្រីម្នាក់ ទៀត ឈ្មោះ ស៊ិន ពិសី។

ប៉ុន្តែក្រោយពេល ឪពុកលោកស្លាប់ទៅម្តាយ របស់លោកមិនបានបែងចែកកេរអាករអ្វី ដល់រូបលោកនោះឡើយ មិន តែប៉ុណ្ណោះបានធ្វើការក្លែងបន្លំឯកសារ យកទ្រព្យសម្បតិ្តដែលបន្សល់ទុកដោយឪពុករបស់លោក ទៅដាក់ បញ្ចាំនៅធនាគារ សូម្បីតែដីកប់សពឪពុករបស់លោកនៅកៀនស្វាយ ក៏ត្រូវបានម្តាយនិងឈ្មោះ ស៊ិន សុថាវី យក ទៅដាក់បញ្ចាំនៅធនាគារដែរ ដែលបច្ចុប្បន្នកំពុងប្រឈមការរឹបអូស យកទៅលក់ឡាយឡុងសងធនាគារទៀត ផង។ មិនតែប៉ុណ្ណោះ ក្រោយពីឪពុកបង្កើតរបស់លោកស្លាប់ចោលទៅ ម្តាយរបស់លោកបានព្យាយាមក្លែងបន្លំឯក សារជាច្រើន ដើម្បីលុបឈ្មោះលោកចេញពីសមាជិកគ្រួសារ ដូចកាលពីឆ្នាំ២០០៨ ម្តាយរបស់លោកធ្វើសៀវភៅ គ្រួសារនៅ ខេត្តព្រះសីហនុ ដាក់ឈ្មោះតែគាត់ និងកូនស្រីដើមឈ្មោះ ស៊ិន សុថាវី និង ប្អូនស្រីពៅរបស់លោក ឈ្មោះ ស៊ិន ពិសី ជាសមាជិក ហើយ ប្តឹងទៅតុលាការ ដើម្បីឲ្យចៅក្រមសម្រេចថា អ្នកទាំងពីរជាអ្នកមានសិទ្ធិ ទទួលមរតកពីសពឪពុក របស់លោក ដោយមិនមានឈ្មោះលោកនោះឡើយ។

លោក ស៊ិន វិសាល បានលើកឡើងថា តាមច្បាប់អ្នកដែលមានសិទិ្ធទទួលមរតក ពីសពឪពុករបស់លោក គឺមាន តែ៣នាក់ប៉ុណ្ណោះ គឺម្តាយដែលត្រូវជាប្រពន្ធសព និងរូបលោក និងប្អូនស្រី ដែលត្រូវជាកូនបង្កើត។ ចំណែកឈ្មោះ ស៊ិន សុថាវី ដែលជាកូនដើម គ្មានសិទិ្ធទទួលមរតកនោះទេ។

ពាក់ព័ន្ធទៅនឹងជម្លោះកេរមរតកខាងលើនេះ ត្រូវបានលោកស៊ិន វិសាល អះអាង ថា ចាប់ផ្តើមកើតមានឡើងតាំង ពីឆ្នាំ២០០៧-២០០៨មកម៉្លេះ ខណៈដែលរូប លោកទាមទារឲ្យម្តាយ របស់លោកធ្វើការបែងចែក ដើម្បីរូបលោក មានលទ្ធភាពយកទ្រព្យកេរទៅចាត់ចែងរកស៊ីចិញ្ចឹមប្រពន្ធកូន តែម្តាយរបស់លោក ចេះតែគេចវេះរហូត និង ព្យា យាមក្លែងឯកសារផ្សេងៗជាមួយឈ្មោះ ស៊ិន សុថាវី ដើម្បីយកទ្រព្យកេរ ទៅដាក់បញ្ចាំនៅធនាគារយកលុយបងែ្វរ ទៅទិញអចលនទ្រព្យផ្សេងៗដូចជា ក្លែងស្នាមមេដៃរបស់ លោក ដើម្បីយកដី យកផ្ទះ ទៅដាក់បញ្ចាំជាដើម។ ក្នុង នោះកន្លងមកក៏មានថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា ឈឺឆ្អាល សណ្តោសប្រណីដល់រូបលោក ក្នុង ការទទួលបានមរតកផងដែរ តែម្តាយរបស់លោកចេះតែគេចវេះនិងភូតភរថ្នាក់ដឹកនាំរហូត។ ដូច្នេះហើយទើប លោកធ្វើការអំពាវនាវ សូមឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មេត្តាជួយសណ្តោស ប្រណីសាជាថ្មី ដើម្បីធ្វើយ៉ាងណា ឲ្យរូបលោក ទទួលបានមរតកខ្លះរបស់ឪពុក លោក យកទៅរកស៊ីចិញ្ចឹមគ្រួសារបន្តទៀត ព្រោះបច្ចុប្បន្នលោក និង គ្រួសារគ្មាន ផ្ទះរស់នៅពិតប្រាកដឡើយ សូម្បីតែផ្ទះដែលលោកស្នាក់នៅសព្វថ្ងៃ ក៏ត្រូវបាន ម្តាយ និង កូនដើម ឈ្មោះ ស៊ិន សុថាវី យកទៅបញ្ចាំធនាគារអស់ដែរ។

លោក ស៊ិន វិសាល បានបញ្ជាក់ថា ក្នុងចំណោមទ្រព្យសម្បតិ្តរបស់ឪពុកលោកទាំងអស់ មានចំនួនតែ ៧កន្លែង ប៉ុណ្ណោះ ដែលលោកបានប្តឹងទៅតុលាការសុំដីការក្សាការពារ ក៏ប៉ុន្តែលោកទាមទារយកតែ ៣កន្លែងប៉ុណ្ណោះ ដែល រួមមាន៖ ទី១. ដី ផ្ទះ លេខ១១ ផ្លូវលេខ៦៣ កែង ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នកំពុងស្នាក់ នៅ តែប្លង់ត្រូវម្តាយនិងកូនដើមយកទៅបញ្ចាំនៅធនាគារ ។ ទី២. ដីទំហំ ៧៤១៤៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិ-ឃុំ ភូមិធំ ស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជា កន្លែងបញ្ចុះសពឪពុកលោកទុកសម្រាប់គោរពបូជា និងទី ៣. ដីទំហំ ៤៣៨.៨៣៩ ម៉ែត្រការ៉េ ស្ថិតនៅ ភូមិ៥ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ហៅភ្នំ៩៦ លោកទាមទារយក ១៥ហិកតា ។ ក្រៅពីនេះ គឺលោក សុំមិនធ្វើការទាមទារអ្វីឡើយ។

ពាក់ព័ន្ធការអះអាងរបស់លោក ស៊ិន វិសាល ខាងលើនេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចធ្វើ ការទាក់ ទងសុំការបំភ្លឺពីអ្នកស្រី ឡុង សាខន បាននោះទេ ព្រោះមិនមានលេខទូរស័ព្ទសម្រាប់ធ្វើការ ទាក់ទង។ តែយោង តាមការអះអាងរបស់លោក ស៊ិន វិសាល គឺរូបលោកមានឯកសារភ្ជាប់ជាភស្តុតាង គ្រប់គ្រាន់ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល