(ឥណ្ឌា)៖ ស្ទើរតែមិនចង់ជឿថា បុរសម្នាក់មានផ្ទៃពោះ បន្ទាប់ពីគេប្រព្រឹត្តសិច ជាមួយបុរសម្នាក់ទៀត ដែលជាដៃគូស្នេហាភេទដូចគ្នា ក្រោយពីគេបានសារភាព ពីរឿងនេះប្រាប់គ្រូពេទ្យ។ បុរសវ័យចំណាស់ អាយុ៥២ឆ្នាំម្នាក់រស់នៅប្រទេសឥណ្ឌា ដែលជាឪពុកកូនពីរនាក់រួចទៅហើយ តែគាត់បានទៅជួបគ្រូពេទ្យ បន្ទាប់ពីគិតថា ខ្លួនមានគភ៌ ព្រោះមានអារម្មណ៍ថា ទារកកំពុងស្ថិតនៅក្នុងពោះរបស់គាត់។

ដុកទ័រ Suresh Kumar ប្រធានវិទ្យាស្ថានអប់រំ KMCT បាននិយាយថា នេះជាករណីដំបូងហើយ ដែលគាត់ជួបប្រទះ តែគ្រូពេទ្យនៅមិនទាន់អះអាង តាមការលើកឡើង របស់អ្នកជំងឺរូបនេះនៅឡើយទេ ដោយពួកគេរង់ចាំមើលលទ្ធផល ពិនិត្យឲ្យបានច្បាស់លាស់សិន ព្រោះក្រុមគ្រូពេទ្យគិតថា បុរសវ័យចំណាស់នេះ អាចនឹងមិនមានគភ៌ ដូចដែលគាត់អះអាង តែវាអាចជាប្រភេទជំងឺ ដ៏កម្រម្យ៉ាង ដែលធ្វើឲ្យគាត់រងការឈឺចាប់ពោះ ដូចជាមនុស្សមានគភ៌អ៉ីចឹងដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី