(ភ្នំពេញ)៖ ប្រាក់រង្វាន់លើកទឹកចិត្តចំនួន១៦០លានរៀល នឹងត្រូវប្រគល់ជូនកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី និងគ្រូ បង្វឹកលោក ឆយ យ៉ុងសុក ក្រោយពីខិតខំដឹកនាំ ក៏ដូចជាបង្វឹក ស៊ន សៀវម៉ី រហូតឈ្នះមេដាយមាសជាប្រវត្តិសាស្រ្ត ក្នុងវគ្គជម្រុះកីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។

មន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឲ្យដឹងថា ពិធីប្រគល់ប្រាក់រង្វាន់តាមអនុក្រិត្យខាងលើនេះ គឺនឹងប្រារព្ធធ្វើ ឡើងនៅទីស្តីការក្រសួងអប់រំផ្ទាល់តែម្តងនារសៀលថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា កីឡាករ-កីឡាការិនី និងមន្រ្តីកីឡាជាច្រើនទៀតផង។

ចំនួនទឹកប្រាក់ ១៦០លានរៀលនោះដែរ ត្រូវបានចែកជាពីរស្មើៗគ្នា មានន័យថា ស៊ន សៀវម៉ី ទទួលបាន៨០លាន រៀលស្មើនឹងគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងផងដែរ គ្រាដែលប្រាក់រង្វាន់សម្រាប់មេដាយប្រាក់ដែល សៀវម៉ី និង ឈឿង ពុទ្ធារីម ឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាតេក្វាន់ដូ ប្រចាំទ្វីបអាស៊ី ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដូចគ្នានោះ គឺពុំទាន់ប្រគល់ជូននៅឡើយទេ។

សូមរំលឹកផងដែរថា កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ចំថ្ងៃចុងបញ្ចប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ កីឡាការិនី ស៊ន សៀវម៉ី បានផ្តូលកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាស១គ្រឿង និង ឈ្នះកៅអីមួយឡើងទៅប្រកួតកីឡាអូឡាំពិកពិភពលោក នៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦ ដ៏គួរឲ្យភ្ញាក់ផ្អើល៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី