ក្រុមហ៊ុន ISUZU បានកំពុងបន្តភាពជាអ្នកនាំមុខគេ និង ដឹកនាំ “ឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ហើយបានប្រកាសជាផ្លូវការអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ISUZU ដែលលោកនឹងតំណាងអោយរថយន្ត Isuzu D-Max Blue Power ដែលជាប្រភេទរថយន្ត ភីកអាប់ ដែលមានការច្នៃប្រឌិតថ្មីលំដាប់ថ្នាក់ពិភពលោក នៅឯពិធីជប់លៀង “ណែនាំអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុនអ៊ីស៊ូហ៊្យុ” កាលពីយប់មិញនេះ ដើម្បីបង្កើនការយល់ដឹងពីម៉ាកយីហោនេះកាន់តែខ្លាំងថែមទៀត។

បើយោងតាមប្រសាសន៍របស់លោក Shuichiro Mori ប្រធានក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co. , Ltd ដែលជាអ្នកតំណាងចែកចាយរថយន្ត Pickup និង SUV នៅប្រទេសកម្ពុជាបានអោយដឹងថា “ក្រុមហ៊ុនបានចូលមកកាន់ទីផ្សារកម្ពុជាជាផ្លូវការ ក្នុងឆ្នាំ ២០១៦ ហើយក៏ចាប់ផ្ដើមទទួលបានការច្រើនឡើងៗជាបន្តបន្ទាប់ពីសំណាក់អតិថិជនកម្ពុជា។ ចាប់តាំងពីពេលនោះមក ការលក់រថយន្តអ៊ីស៊ូហ្ស៊ុប្រភេទភីកអាប់បានកើនឡើងជាបន្តបន្ទាប់ដោយសារតែអតិថិជនមានទំនុកចិត្តលើដំណើរការរបស់រថយន្ត ភាពរឹងមាំនៃសាកស៊ីរថយន្ត សមត្ថភាពទប់លំនឹងនៅលើដងផ្លួវ សន្សំសំចៃប្រេងខ្ពស់ រួមជាមួយនិងមជ្ឈមណ្ឌលផ្តល់សេវាកម្មក្រោយលក់ប្រកបដោយស្តង់ដារខ្ពស់ផងដែរ។ ដើម្បីពង្រឹងគ្រួសារ អ៊ីស៊ូហ៊្សុ យើងបានកំពុងអនុវត្តនូវសកម្មភាពទាំងឡាយទាំង Off line និង Online។ ឥលូវនេះយើងគិតថា វាជាពេលវេលាដ៏សាកសមដើម្បីមានអគ្គរាជទូតសុឆន្ទៈម្នាក់ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះម៉ាកយីហោរបស់យើងគឺ - អ៊ីស៊ូហ៊្សុឆ្ពោះទៅមុខប្រកបដោយឧត្តមភាព” ។

លោក Mori បានបន្ថែមទៀតថា “មូលហេតុដែលក្រុមហ៊ុន អ៊ីស៊ូហ៊្សុ បានជ្រើសរើសកំពូលតារាចម្រៀង សិល្បៈករដ៏ឆ្នើម ចាំប្រទេសកម្ពុជា លោក ព្រាបសុវត្ថិ ដោយសារតែលោកមាន Lifestyle ត្រូវជាមួយរថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់”។ យើងជឿជាក់យ៉ាងមុតមាំថា លោកព្រាបសុវត្ថិ នឹងក្លាយជាអ្នកតំណាងរបស់យើងក្នុងការប្រាស្រ័យទាក់ទងជាមួយក្រុមគ្រួសារ អតិថិជន ISUZU របស់យើង។ យើងពិតជាមានកិត្តិយសខ្លាំងបំផុតដែលបានលោកធ្វើជាអគ្គរាជទូតសុឆន្ទៈ ដើម្បីឆ្លុះបញ្ចាំងពីរូបភាពល្អឥតខ្ចោះនៃប្រេនISUZUរបស់យើង និងបង្កើនចំនេះដឹងអំពីផលិតផលឲ្យកាន់តែល្អបន្ថែមទៀតថា “ ISUZU មិនត្រឹមតែកំលាំងម៉ាស៊ីនខ្លាំងតែប៉ុណ្ណោះទេ ប៉ុន្តែក៏ទាន់សម័យផងដែរ”។ អត្តចរិតល្អឥតខ្ចោះ និងស្ទីលប្លែកៗរបស់លោកពិតជាសាកសមទៅនឹងរថយន្ត “ Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់” ។ ក្រៅពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ លោកព្រាបសុវត្ថិ ក៏នឹងចូលរួមសកម្មភាពជាច្រើនជាមួយក្រុមហ៊ុន អ៊ីស៊ូហ៊្សុ នៅឆ្នាំក្រោយៗផងដែរ។

បើយោងតាមប្រសាសន៍របស់លោកព្រាបសុវត្ថិដែលជាទូតសុឆន្ទៈរបស់រថយន្ត “Isuzu D-Max Blue Power” បានអោយដឹងថា “ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” ដែលជាសេរីថ្មីចុងក្រោយបំផុត ជិត2ខែហើយមុនពេលក្លាយជាអគ្គរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន អ៊ីស៊ូហ៊្សុ ជាផ្លូវការនេះ។ អ្វីដែលខ្ញុំចូលចិត្តបំផុតនោះគឺប្រសិទ្ធភាពប្រេងឥន្ធនៈ(4-5L/100km) និង ផាសុកភាពក្នុងពេលបើកបរមិនថាកាលៈទេសៈផ្លូលបែបណានោះទេ។ ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ដែលបានធ្វើការជាមួយក្រុមហ៊ុនISUZU ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនៅលើពិភពលោកដែលបានចែករំលែកទាំងតម្លៃនិងស្ទីលរបស់ខ្ញុំ។ បរិយាកាសធ្វើការក្នុងកំឡុងពេលថតវីដេអូពាណិជ្ជកម្មពិតជាមានភាពរីករាយនិងប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ណាស់។ ខ្ញុំបានបើកបររថយន្ត “Isuzu D-Max Blue Power” នៅតាមផ្លូវឡើងភ្នំ។ ផ្លូវនេះពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំនៅតែសប្បាយរីករាយនិងមានអារម្មណ៍ថាមានសុវត្ថិភាពខ្ពស់ជានិច្ច នៅពេលដែលខ្ញុំកំពុងបើកបររថយន្ត “Isuzu D-Max Blue Power” ដូចលោកអ្នកបានដឹងស្រាប់មកហើយថា ប្រព័ន្ធម៉ាស៊ីននេះពិតជាល្បីល្បាញនិងមានថាមពលខ្លាំងប្លែកពីគេ។

លោកបានបន្ថែមទៀតថា “បើនិយាយពីលក្ខណៈផ្ទាល់ខ្លួនវិញ ខ្ញុំត្រូវធ្វើដំណើរគ្រប់ពេលវេលាទាំងការងារ នៅក្នុងក្រុង និង តាមខេត្ត និង ទាំងដំណើរកំសាន្ត។ ដូច្នេះរថយន្តអ៊ីស៊ូហ្ស៊ុ បានឆ្លើយតបរាល់ទិដ្ឋភាពផ្ទាល់ខ្លួននិងតម្រូវការរបស់ខ្ញុំទាំងអស់។ ខ្ញុំមានទំនុកចិត្តថារថយន្ត “Isuzu D-Max Blue Power គ្រប់ម៉ូឌែលថ្មីទាំងអស់ ពិតជានឹងធ្វើអោយលោកអ្នកចាប់អារម្មណ៍។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានព័ត៌មានរបស់អ៊ីស៊ូហ្ស៊ុ ហើយចូលរួមសកម្មភាពសប្បាយរីករាយជាមួយនិងការចាប់រង្វាន់ផ្សងសំណាង តាមរយៈបណ្តាញអ៊ីនធឺណេតដូចជាគេហទំព័រ៖ www.isuzucambodia-tis.com ហ្វេសប៊ុក៖ Isuzu Cambodia និង YouTube: Isuzucambodia ឬអគារតំាងលក់រថយន្ត អ៊ីស៊ូហ៊្សុ របស់ក្រុមហ៊ុន K (Cambodia) Co., Ltd ដែលមានអាសយដ្ឋានស្ថិតនៅ ភូមិក្បាលដំរី មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទលេខ៖ 023 950 084។

ការិយាល័យទំនាក់ទំនងសាធារណៈ

ក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា ឯ.ក

ទូរស័ព្ទលេខ៖ 023 900 798/096 2009 237

ណូច ទីមួយឡា (Nouch Timouyla)