(កូរ៉េ)៖ ក្រុមតារាចម្រៀងស្រីវ័យក្មេងរបស់កូរ៉េ ដែលទើបនឹងរះកំពុងធ្វើឲ្យ មហាជនមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងបន្ទាប់ពី ខាងក្រុមហ៊ុនរបស់ពួកគេប្រកាស ត្រៀមចំណាយប្រាក់ រាប់សិបលានដុល្លារ ដើម្បីបញ្ចេញ អាល់ប៊ុមចម្រៀងលើកដំបូងខណៈដែល ពួកគេមិនទាន់ទាំងបាន ឡើងសម្តែងលើឆាកម្តងផង។

តារាចម្រៀងដែលទើបបង្កើតថ្មីនេះមានឈ្មោះថា LOONA បានចំណាយប្រាក់យ៉ាង ច្រើនសន្ធឹកសន្ធាប់ដល់ទៅ រាប់កោដិវ៉ុន ឬប្រហែល៣ ៣២៧ ៦០០លានដុល្លារ ដោយការផលិតជាឈុត ឆាកសម្តែងក្នុងអាល់ប៊ុម ចម្រៀងដែលនឹងទៅថតនៅក្រៅប្រទេសដូចជា បារាំង ជប៉ុន ទីក្រុងឡុងដ៏ និងប្រទេសខ្លះ ទៀត។

HeeJin តារាស្រីម្នាក់ក្នុងក្រុមនេះគ្រាន់តែ ការផលិតវីដេអូដែលនាងសម្តែង ត្រូវចំណាយអស់ ប្រមាណ១០០លានវ៉ុន ហើយផូស្ទ័រប្រូម៉ូសិននៅ ឯចំណតរថយន្តក្រុងនានា ចំណាយប្រាក់អស់៥០លានវ៉ុន នេះមិនទាន់គិតដល់ ការចំណាយផ្សេងៗទៀតផងសរុប គឺប្រមាណ ៤០០០លានវ៉ុនឯណោះ។

ក្រុម LOONA មានសមាជិកទាំងអស់ ១២នាក់កំពុងត្រៀមខ្លួនបញ្ចេញ ឲ្យអស់សមត្ថភាពខណៈ ដែលមិនទាន់ចេញមុខ សម្តែងជាសាធារណៈបង្ហាញ មហាជននៅឡើយធ្វើឲ្យមនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីក្រុមតារាចម្រៀង ថ្មីនេះហ៊ាន ចំណាយប្រាក់ច្រើនបែបនេះព្រោះ បើប្រៀបធៀបតារា ចម្រៀងស្រីក្នុងក្រុម TWICE របស់ JYP Entertainment តម្លៃចំណាយត្រឹមតែ៥០០ លានវ៉ុនប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង