រាជនីកំពូលសម្រស់វ័យ ២៥ ឆ្នាំនាង Mareeya Poonlertlarp ដែលជាតារាម៉ូដែលមានឈាមជ័រថៃកាត់ស៊ុយអ៊ែត បានទទួលជ័យលាភី និងគ្រងម្កុដកញ្ញាឯកលេខ ១ នៅក្នុងកម្មវិធីប្រកួតបវរកញ្ញាឯក Miss Universe Thailand 2017 នៅឯសាល Siam Paragon នារាត្រីថ្ងៃសៅរ៍។

ជ័យលាភីបវរកញ្ញាឯកកម្ពស់ ១,៨៣ ម៉ែត្រ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាទោ(អនុបណ្ឌិត)ផ្នែកទីផ្សារពីសាលាពាណិជ្ជសាស្រ្ដ Stockholm រូបនេះ ត្រូវបានគេដឹងថា នាងអាចនិយាយបាន ៤ ភាសាយ៉ាងស្ទាត់ជំនាញគឺ ភាសាថៃ ស្វីស អង់គ្លេស និងភាសាចិន។ កញ្ញាឯករូបនេះ បានឈ្នះប្រាក់រង្វាន់ជ័យលាភីចំនួន ១ លានបាត ម្កុដពេជ្រមួយសម្រាប់ រថយន្តមួយគ្រឿង ព្រមទាំងពានកិត្ដិយសមួយផងដែរ។ បច្ចុប្បន្ន កញ្ញាឯករូបនេះ ត្រូវបានជ្រើសរើសឱ្យធ្វើជាតំណាងប្រទេសថៃ ទៅចូលរួមការប្រកួតបវរកញ្ញាពិភពលោកឆ្នាំ 2017 នៅរដ្ឋ Las Vegas សហរដ្ឋអាមេរិក នាខែវិច្ឆិកាខាងមុខនេះ។

កញ្ញា Supaporn Litiphruek ដែលជាជ័យលាភីលេខ ២ ទទួលបានប្រាក់រង្វាន់កន្លះលានបាត និងកញ្ញា Suraphuen Artkongharn ដែលជ័យលាភីលេខ៣ កញ្ញា Ratchanok Nawaset និងកញ្ញា Paweensuda Du-uen អ្នកទាំងបីនាក់ទទួលបានប្រាក់រង្វាន់ក្នុងម្នាក់ៗ ១៥០,០០០ បាត។

គួរបញ្ជាក់ផងដែរថា កញ្ញា Chalita Suansane ដែលជាបវរកញ្ញាឯកលេខ១ ក្នុងកម្មវិធីប្រកួត Miss Universe Thailand 2016 ក៏មានវត្ដមាននៅលើវេទិកានេះដែរ។ កញ្ញា Chalita បានជាប់ចំណាត់ថ្នាក់ជាបេក្ខនារីកិត្ដិយស ក្នុងចំណោម រាជនីសម្រស់កំពូល ៦ នាក់ នៅកម្មវិធីប្រកួតកញ្ញាឯកពិភពលោក global Miss Universe competition ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Bangkokpost