CamNews

ស្រ្តីមេម៉ាយម្នាក់ ត្រូវប្តីចុះចោល១១ឆ្នាំ ទៅនៅជាមួយសហាយស្មន់ ដល់ត្រលប់មកវិញប្តីប្តឹងទាមទារយកដី

(កណ្តាល)៖ ស្ត្រីមេម៉ាយម្នាក់ឈ្មោះ ផង់ ឈាងអេង រស់នៅក្នុងភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានស្រែកថា អយុត្តិធម៌ណាស់បន្ទាប់ពីអ្នកស្រី បានទទួលលិខិតមួយពីសាលាដំបូងខេត្តកណ្តាល ស្តីពីការអនុវត្តសាលាដីការបស់តុលាការកំពូល ក្នុងការចុះមករឹបអូសយកដីឡូត៍របស់អ្នកស្រី ដែលមានអតីតប្តីប្តឹងទាមទារ បន្ទាប់ពីចុះចោលអ្នកស្រីអស់រយះពេល១១ឆ្នាំ ទៅរស់នៅជាមួយស្រ្តីថ្មី។

អ្នកស្រីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីទទួលបានលិខិតជូនដំណឹងរបស់សាលាដំបូងខេត្តកណ្តាល ស្តីពីគណៈកម្មការចម្រុះ ចុះអនុវត្តសាលដីការដ្ឋប្បវេណីលេខ ១៨៥ «ជ» ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ របស់តុលាការកំពូល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩និង០០នាទីព្រឹក ទៅលើដីឡូត៍របស់អ្នកស្រីតែម្តង ដើម្បីយកទៅប្រគល់ឲ្យអតីតប្តី ដែលចុះចោលនោះ។

អ្នកភូមិ និងអាជ្ញាធរមូលដ្ឋានបាននិយាយថា បើតាមផ្លូវច្បាប់កាលដែលប្តីចុះចោលប្រពន្ធ ហើយមិនទាន់មានការសម្រេចពីតុលាការ ដើម្បីដាច់សង្វាស (លែងលះគ្នាដាច់) នោះប្តីត្រូវទទួលទោស តាមច្បាប់ឯកព័ន្ធភាព ប៉ុន្តែមិនត្រឹមតែមិនទាន់ទទួលទោសទេ បែរជាប្តឹងទៅតុលាការ រហូតឈ្នះក្តីមករឹបអូសដីរបស់អ្នកស្រីទៀតផង តើយុត្តិធម៌នៅឯណា?

អ្នកស្រី ផង់ ឈាងអេង វ័យជាង៦០ឆ្នាំទៅហើយ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦នេះ បាននិយាយទាំងទឹកភ្នែកប្រាប់ដល់ភ្នាក់ងារ Fresh News ថា ប្តីគាត់មានឈ្មោះ តូច គង់ អាយុជាង៧០ឆ្នាំ។

ពួកគាត់បានរៀបការជាមួយគ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលរស់នៅជាមួយគ្នានោះ ប្តីរបស់គាត់ចេះតែធ្វើបាបគាត់ទាំងផ្លូវចិត្ត និងផ្លូវកាយ តែតែងវាយធ្វើបាបគាត់ជាប្រចាំ ប៉ុន្តែគាត់មិនបានទៅប្តឹងអាជ្ញាធរ ឬសមត្ថកិច្ចទេ ដោយសារគាត់ស្រឡាញ់ប្តី ព្រោះបានគ្នាប្តីប្រពន្ធទៅហើយ ចេះទ្រាំទៅ។ ប៉ុន្តែក្រោយមកប្តីអ្នកស្រីមានស្រីថ្មីដោយលាក់លួច ពោលលួចស្រឡាញ់ប្អូនជីមួយរបស់អ្នកស្រី រហូតពង្រត់គ្នាទៅដល់ខេត្តកំពង់ឆ្នាំង រួចមកប្តឹងលែងលះគ្នា និងប្តឹងទាមទារដី១ឡូត៍ ពីអ្នកស្រីថែមទៀតផង ស្ថិតនៅក្នុងភូមិព្រែកថ្មី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។

អ្នកស្រីបានបន្តថា ប្តីរបស់គាត់សុំលែងលះដោយចោទប្រកាន់គាត់ថា មិនចេះយកចិត្តទុកដាក់និងប្តី ទាំងបាយទាំងទឹក ប៉ុន្តែពេលនោះអ្នកស្រីមិនបានផ្តិតមេដៃនោះទេ ព្រោះគាត់មិនចេះអក្សរអត់ដឹងថា លិខិតនោះជាលិខិតអ្វីច្បាស់លាស់នោះទេ។ លុះដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៦ ស្រាប់តែគាត់ទទួលបានលិខិតជូនដំណឹង នៃគណៈកម្មការចម្រុះចុះអនុវត្តសាលដីកាលើដីរបស់គាត់១ឡូត៍ គ្រោងធ្វើឡើងនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ទៅឲ្យប្តីកំហូចរបស់គាត់ទៅវិញ។

លោកស្រី ប្រធានសមាគមន៍នារីឃុំរកាខ្ពស់ បាននិយាយថា ប្តីបានចុះចោលប្រពន្ធជាច្រើនឆ្នាំមកហើយ គឺក្បត់ចិត្តប្រពន្ធ តាមច្បាប់ឯកព័ន្ធភាព ប្តីត្រូវមានទោសបាត់ទៅហើយ ប៉ុន្តែបែរជាបុរសរូបនេះ ត្រូវបានតុលាការ សម្រេចឲ្យឈ្នះក្តីលើស្ត្រីជាប្រពន្ធដើមទៅវិញ។ លោកស្រីបន្តថា «ប្តីទៅមានស្រី ទាំងមិនទាន់ផ្តាច់សង្វាស ជាមួយប្រពន្ធដើមផង គាត់មិនដឹងថា ច្បាប់ចែងយ៉ាងណានោះទេ ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានតុលាការសម្រេចឲ្យបុរសជាប្តីឈ្នះក្តីពីប្រពន្ធ»។

ជាមួយគ្នានេះ លោកស្រីបានសំណូមពរដល់ថ្នាក់លើ មុននិងសម្រេចអ្វីមេត្តាជួយសម្រេចឲ្យបានច្បាស់ និងត្រឹមត្រូវផង។

អ្នកជិតខាងស្ត្រីមេម៉ាយរូបនោះបាននិយាយថា ប្តីរបស់គាត់ បានចុះចោលគាត់យូរហើយតាំងពីឆ្នាំ២០០៥ មកម្ល៉េះដោយបានពង្រត់ប្អូនជីដូនមួយរបស់គាត់មានឈ្មោះ ផង់ ឈាងអេង រហូតមានកូន១ ថែមទៀត ដោយមិនទាន់បានផ្តាច់ចំណងអាពាហ៍ពិពាហ៍ជាមួយគាត់នោះទេ មិនតែប៉ុណ្ណោះថែមទាំងបានប្តឹងគាត់យកដីពីគាត់ថែមទៀត។

ពាក់ព័ព្ធ និងសាលដីការសម្រេចនេះដែរ ប្រជាពលរដ្ឋ និងអ្នកស្រី ផង់ ឈាងអេង ព្រមទាំងក្រុមគ្រួសារកំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំង ដោយសារឈ្មោះរបស់អ្នកស្រី​ នៅក្នុងសាលដីការនោះដាក់ឈ្មោះថា «ផង់ បុប្ឆា» ផ្ទុយពីឈ្មោះពិតរបស់អ្នកស្រីនៅក្នុងសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ណ គឺឈ្មោះ ផង់ ឈាងអេង។

យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃនេះ អង្គភាព Fresh News មិនទាន់ស្វែងរកការបកស្រាយពីភាគីប្តីរបស់អ្នកស្រីបានទេ៕

អ្នកស្រី ផង់ ឈាងអេង

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី