CamNews

ទឹម រដ្ឋាមិនទាន់មាន ដំណឹងល្អ​ជាមួយបុរស ប៉ាគីស្ថាន

ភ្នំពេញៈ តារាបង្ហាញម៉ូដរាងស្រឡូន ស្អាតខ្ពស់ស្រឡះ កញ្ញា ទឹម រដ្ឋា បន្ទាប់ពីបានចំណាយ ពេលវេលាអស់ជាច្រើនឆ្នាំ ក្នុងការមើលចិត្តថ្លើមគ្នា ជាមួយគូស្នេហ៍ ជនជាតិប៉ាគីស្ថាន ប៉ុន្តែសម្រាប់អ្នកទាំងពីរ នៅតែមិនទាន់ច្បាស់ លើគម្រោងដឹកដៃគ្នាចូលរោងការ តាមប្រពៃណីខ្មែរ ដូចអ្នកសិល្បៈដទៃឡើយ ។

ក្នុងជំនួបជាមួយគេហទំព័រ LookingTODAY តារាបង្ហាញម៉ូដ និងជាតារាសម្តែង ទឹម រដ្ឋា បានប្រាប់លាយឡំ និងសំណើចថាសម្រាប់រឿងរៀបការ ពួកនាងនៅមិនទាន់គិតដល់នោះទេ ព្រោះពេលនេះ កំពុងតែមើលចិត្តថ្លើមគ្នា ឲ្យបានច្រើន ។ នាងក៏មិនទាន់ចង់ និយាយពីគម្រោងរៀបការនៅពេលនេះទេ ខ្លាចថាមិនចង់ឲ្យគម្រោងចេញ ទៅខុសឬមានការផ្លាស់ប្តូរនាំ ឲ្យមានការអាម៉ាស។ "ទោះជាយ៉ាងណា សម្រាប់ អំឡុងពេលដែលខ្ញុំ និងគូស្នេហ៍ លោក Zak ky បានស្រលាញ់គ្នានោះ គឺធ្វើឲ្យខ្ញុំបានយល់ចិត្តគ្នា បានប្រមាណ៥០ភាគរយ ។ សម្រាប់ខ្ញុំ និងគាត់គឺ ស្រលាញ់គ្នា ត្រឹមតែជាសង្សារ មើលចិត្តគ្នា គ្មានអីលើសនេះទេ" ។

ទឹម រដ្ឋា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា " ទោះជាខ្ញុំបានរៀបការ សាងគ្រួសារ ជាមួយសង្សារក៏ដោយ ប៉ុន្តែខ្ញុំនៅតែមានចិត្តស្រលាញ់សិល្បៈ និងចង់បន្ត អាជីពនេះដដែល ។ ប្រសិនបើខ្ញុំបានរៀបការ ពិតមែននោះ សង្សារខ្ញុំគាត់ក៏មិនរារាំង ឲ្យខ្ញុំឈប់ពីសិល្បៈដែរ តែអ្វីដែលខ្ញុំនិយាយនេះ គ្រាន់តែជារឿងឧទាហរណ៍តែប៉ុណ្ណោះ ព្រោះការពិត វាហាក់នៅវែងឆ្ងាយណាស់"៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល