CamNews

រដ្ឋា​ភិ​បាល​អេ​ហ្ស៊ីប កំពុង​ព្យា​យាម​រុក​រក​រ៉ែ​មាស​ក្រោម​វាល​ខ្សាច់ ដោយ​សម្លឹង​មើល​វិធី​ពី​បុរាណ

(អេហ្ស៊ីប)៖ វាស្ថិតនៅមិនឆ្ងាយ ពីអតីតរាជវាំងរបស់អតីតស្តេច ជាច្រើនជំនាន់ ក្នុងតំបន់ Luxor ប្រទេសអេហ្ស៊ីបនោះទេ ដោយរ៉ែមាស ដែលត្រូវបានលាក់កំបាំង អស់រាប់ពាន់ឆ្នាំមកនេះ ទំនងជាស្ថិតនៅពីក្រោមស្រទាប់ដី គ្របដោយ វាលខ្សាច់នៃតំបន់អាហ្វ្រិក ខាងជើងនោះហើយ។ នេះបើតាមការចេញផ្សាយ​មុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦។

កំណប់មាសខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគ ទៅសម័យបុរាណជឿជាក់ថា ត្រូវបានលាក់ទុកតាំងពីសម័យ ចក្រភព រ៉ូមាំង និង​អេហ្ស៊ីបុរាណទៅទៀត។ បច្ចុប្បន្ន រដ្ឋាភិបាលអេហ្ស៊ីប កំពុងតែកំណត់ទិសដៅថ្មី ក្នុងការរុករក គឺស្ថិតនៅ តំបន់វាលខ្សាច់ភាគខាងកើត ប្រទេសតែម្តង។ លោក Mark Campbell នាយកប្រតិបត្តិការ នៃក្រុមហ៊ុន Alexander Nubiia រុករករ៉ែអេហ្ស៊ីប បានឲ្យដឹងថា «យើងកំពុងសម្លឹងរកកន្លែង ដែលយើងធ្លាប់គិតថា មានរ៉ែមាសច្រើន​កាលពីមុន។ យើងកំពុងតែស្វែង​រកតំរុយ ដើម្បីជីករក ដោយប្រើប្រាស់បច្ចេកវិទ្យា ទំនើបចុងក្រោយ»។

គួរបញ្ជាក់ថា តាមការប៉ាន់ស្មាននោះ យ៉ាងហោចណាស់ ក៏មានកន្លែងបង្កប់រ៉ែមាសចំនួន ១២ទីតាំងដែរ នៅវាលខ្សាច់ ភាគខាងកើតប្រទេសតែឯង។ វាប្រាកដជារ៉ែមាស ដែលជួយឲ្យសេដ្ឋកិច្ចអេហ្ស៊ីប មានការរីកចំរើនយ៉ាងរហ័ស។ រដ្ឋាភិបាលអេហ្ស៊ីប បានរំពឹងថា វានឹងអាចឲ្យប្រាក់ចំណូល ក្នុងស្រុកសរុប GDP កើនឡើងរហូតដល់ ៥ភាគរយ បន្ថែមទៀត នារយៈពេល ១០ឆ្នាំខាងមុខ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី