ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរ ឈ្លោះប្រកែកគ្នា ស្រែកយំ ពេញផ្លូវសាធារណៈ កាលពីវេលាម៉ោង ១ និង ៥០ នាទីឈានចូលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០១៣ ស្ថិតនៅ ចំណុចផ្លូវលេខ ២៣០ ជិតស្តុប ក្បាល មាន់ចែ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។

យោងតាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេត ឃើញប្តីប្រពន្ធ មួយគូរ ជិះម៉ូតូសង់កូរ៉េ មួយគ្រឿង ពណ៌ក្រហម ឌុបគ្នាតាម បណ្តោយ ផ្លូវលេខ ២៣០ ទិសដៅពី លិចទៅកើត លុះដល់ចំណុចកើតហេតុ ទំនងទាល់ពាក្យសម្តីគ្នា ស្រាប់តែភាគីខាង ប្រពន្ធលោត ចុះពីលើម៉ូតូ ដើរ យំតាមផ្លូវ ហើយចំណែកបុរស ជាប្តីបានចុះបណ្តើរ ម៉ូតូតាមអង្វរប្រពន្ធ ឲ្យឡើង ជិះម៉ូតូវិញ ។ ភ្លាមៗ នោះ ការឈ្លោះប្រកែកគ្នាខ្លាំងពេក ធ្វើឲ្យលោកស្រីជាប្រពន្ធ ផ្ទុះហឹង្សា ទ្រាំមិនបាន យកដែកបំពងទីប មកវាយ ប្តីខ្លួនឯង ។ ដើម្បីចង់បានសន្តិសុខ ក្នុងគ្រួសារបុរសជាប្តី មិនបានតដៃនឹង ប្រពន្ធកំណាចឡើយ ដោយ រត់គេចពីប្រពន្ធទៅបាត់ ស្រមោលផ្តួលចោលម៉ូតូ នៅ នឹងកន្លែងកើតហេតុ ។

គួរបញ្ជាក់ថា ប្តីប្រពន្ធឈ្លោះគ្នាខាងលើនេះប្តីឈ្មោះ ពៅ អាយុ ៣៣ ឆ្នាំ ជាជនជាតិវៀតណាម នឹង ស្រី្ត ជាប្រពន្ធមានឈ្មោះ ដន រ័ត្ន អាយុ ២៣ ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល