ជ្រើសរើសសហស្ថាបនិកដែលមិនស៊ីខ្សែគ្នា ព្យាយាមបង្កើតនូវផលិតផលដែលបំពេញចិត្ត តាម
អតិថិជនទូទៅ ភ័យខ្លាចអំពីការប្រកួតប្រជែង និងយកមនោសញ្ចេតនាជាធំក្នុងការការងារជាដើម គឺបណ្ដាលឱ្យអ្នកដែលទើបតែចេញរកស៊ីថ្មី ត្រូវបរាជ័យយ៉ាងឆាប់រហ័ស។

ការបង្កើតក្រុមហ៊ុនមួយថ្មី គឺមិនដែលជាការងារងាយស្រួល នេះក៏ជាមូលហេតុដែលអ្នករកស៊ីថ្មី
ថ្មោង ត្រូវជួបកំហុសឆ្គងជាបន្ដបន្ទាប់ ពិសេសគឺអ្នកដែលទើបចេញរកស៊ីដំបូង។ យោងតាមទំព័រ
Business Insider ឱ្យដឹងថា អត្រានៃបរាជ័យរបស់ក្រុមអ្នកទើបចេញធ្វើជំនួញដំបូង គឺមានកម្រិត
ខ្ពស់ ប្រហែល ៥០-៧០% ក្នុងរយៈពេល ១៨ខែដំបូង។ ខាងក្រោមនេះ គឺជាកំហុសដែលក្រុមអ្នក
ជំនួញថ្មី ជួបប្រទះច្រើនបំផុត។

១/ ជ្រើសរើសដៃគូខុស

ជ្រើសរើសសហស្ថាបនិក គឺជាកិច្ចការសំខាន់ដំបូងដែលអ្នកត្រូវតែធ្វើ នៅពេលចាប់ផ្ដើមបង្កើត
មុខជំនួញ។ ការសម្រេចចិត្តនេះនឹងមានឥទ្ធិពលដល់ភាគហ៊ុន និងការពេញចិត្តរបស់អ្នក នាពេល
អនាគត។ ដូច្នេះ ដើម្បីជ្រើសរើសដៃគូរកស៊ីល្អ អ្នកត្រូវតែពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ និង
ជ្រើសរើសយកមនុស្សដែលអាចជួយបំពេញចំណុចខ្វះខាតរបស់អ្នក។

២/ មិនយល់អំពីជំនាញចាំបាច់ដើម្បីធ្វើជា CEO

ជំនាញដើម្បីបង្កើតក្រុមហ៊ុនមួយ គឺខុសគ្នាទៅនឹងជំនាញអភិវឌ្ឍក្រុមហ៊ុន។ អ្នកត្រូវតែជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ជំនាញ ការប្ដេជ្ញាខ្ពស់ ឡូហ្សិក ស្រឡាញ់ការងារ និងមាន
ចក្ខុវិស័យច្បាស់លាស់។ ក្រៅពីនេះ ពួក CEO ក៏ត្រូវតែយល់អំពីដំណើរការ នីតិវិធី គោលនយោ
បាយសម្រាប់បុគ្គលិក និងទំនាក់ទំនងជាមួយដៃគូជំនួញ។ល។

៣/ ព្យាយាមបង្កើតផលិតផល សេវាកម្មទូទៅ

Michal Ugor ជាអ្នកជំនួញម្នាក់នៅអាមេរិក និយាយថា ៖ “អ្នកព្យាយាមបំពេញចិត្តអ្នករាល់គ្នា ប៉ុន្ដែ
ចុងក្រោយ អ្នកមិនអាចបំពេញបំណងអ្នកណាទាំងអស់”។ ចូរផ្ដោតទៅលើផលិតផល សេវាកម្ម
របស់ខ្លួន ធ្វើឱ្យវាមានលក្ខណៈពិសេសដោយឡែក ហើយចូរកុំយកតម្រាបធ្វើតាមនូវអ្វីដែលមាន
រួចហើយ។

៤/ ភ័យខ្លាចជ្រុល អំពីការប្រកួតប្រជែង

មានឃ្លាមួយនិយាយថា ៖ “ប្រសិនអ្នកចេះតែសម្លឹងមើលទៅលើគូប្រជែង ផលិតផល សេវាកម្ម
របស់អ្នក ចុងក្រោយនឹងក្លាយជាទំនិញសល់របស់ពួកគេ”។ ដូច្នេះ ចូរពិនិត្យមើលផលិតផល
របស់ខ្លួន ឱ្យបានច្រើន ជាជាងយកចិត្តទុកដាក់តែលើមុខជំនួញរបស់អ្នកដទៃ។

៥/ មិនយល់អំពីពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយ

អ្នកជំនួញគួរតែដឹងថា ពួកគេត្រូវតែយល់ដឹងអ្វីៗទាំងអស់។ ពួកគេមិនត្រឹមតែមានគំនិត និង
សមត្ថភាពដឹកនេះនោះទេ តែត្រូវតែមានចំណេះដឹងអំពីបច្ចេកវិទ្យា ពាណិជ្ជកម្ម ផលិតផល និង
ទីផ្សារផងដែរ។

៦/ អស់ប្រាក់

អ្នកជំនួញមួយចំនួន មិនបានដឹងថា ជារៀងរាល់វិនាទីកន្លងទៅ ពួកគេនឹងត្រូវបាត់បង់ប្រាក់បន្ដិច
ម្ដងៗ ដូចជាថ្លៃជួលផ្ទះ ប្រាក់ខែបុគ្គលិក ការចំណាយទៅលើផលិតកម្ម ឬថ្លៃទឹកភ្លើង។ល។ ប្រាក់នឹងចេញទៅជាបន្ដបន្ទាប់ ហើយប្រសិនមិនអាចយកវាមកវិញបាន អ្នកនឹងត្រូវអស់ប្រាក់ និងបរា
ជ័យ។
ចូរបង្កើតបញ្ជីចំណូលចំណាយត្រឹមត្រូវ និងតាមដានវាដើម្បីឱ្យដឹងថា ប្រាក់របស់អ្នកកំពុងទៅ
ណា។ ដំណាក់កាលដំបូង គឺត្រូវចំណាយទៅលើថ្លៃឃោសនាទាក់ទាញអតិថិជន។

៧/ មានមនោសញ្ចេតនាច្រើន ទៅលើការងារ

ពិតហើយ អ្នកត្រូវចំណាយកម្លាំងចិត្ត កម្លាំងកាយ និងទឹកភ្នែកមកលើក្រុមហ៊ុនរបស់ខ្លួន ប៉ុន្ដែចូរកុំដាក់មនោសញ្ចេតនាច្រើនពេកទៅលើការងារ ពិសេសគឺនៅពេលអ្វីទាំងអស់ ក្លាយជាសញ្ញា
នៃបរាជ័យ។

Rajesh Setty ដែលជាអ្នកជំនួញម្នាក់ ថ្លែងថា ៖ “នៅពេលអ្នកមានមនោសញ្ចេតនាទៅលើគំនិត
អ្វីមួយខ្លាំងពេក អ្នកនឹងមិនអាចមើលឃើញភាពពិត និងភាពទូលំទូលាយរបស់វា។ ក្រោយមក អ្នកនឹងមើលឃើញពិភពលោកតាមរយៈតែប៉ោងប៉ោងពណ៌ដែលអ្នកបានបង្កើតឡើង។ ជាងនេះ
អ្នកយល់ថា អ្នកដទៃមិនអាចយល់អំពីគំនិតរបស់ខ្លួន”។

៨/ ជ្រើសរើសមនុស្សខុស

មនុស្សជាច្រើនដែលទើបបង្កើតក្រុមហ៊ុនថ្មី តែងចង់ជ្រើសរើសបុគ្គលិកឆ្នើម ថ្នាក់សឹកនាំពីក្រុម
ហ៊ុនធំ ដើម្បីជួយឱ្យក្រុមហ៊ុនរបស់ខ្លួន មានភាពលេចធ្លោមួយកម្រិត។ ប៉ុន្ដែ ពួកគេមិនបានដឹង
ថា អ្នកដឹកនាំក្រុមហ៊ុនធំៗ មិនចេះគ្រប់គ្រងដោយប្រើឥទ្ធិពលឯកជននោះទេ។ អ្នកដឹកនាំក្រុម
ហ៊ុនធំៗ តែងត្រួតពិនិត្យការងារ តាមថ្នាក់ តាមកម្រិត ប្រការនេះ មិនមានប្រយោជន៍ដល់ក្រុមហ៊ុនថ្មីដែលត្រូវការ ការសម្រេចចិត្តឆាប់រហ័ស។

៩/ មិនទទួលយកការរិះគន់របស់អតិថិជន

ជំនួសឱ្យការសួរមិត្តភ័ក្ដិ ឬក្រុមអ្នករកស៊ីដូចគ្នា ជាដើម អំពីក្រុមហ៊ុនរបស់ខ្លួន អ្នកគួរតែទៅសួរ
ដល់ក្រុមអតិថិជន ដើម្បីទទួលបានចម្លើយពិតបំផុត។ ចូរប្រព្រឹត្តចំពោះអតិថិជន ឱ្យដូចទៅនឹងមិត្តជិតស្និទ្ធរបស់អ្នក។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

គំនិតរកស៊ី ឬផលិតផលមានកំហុស ជាប្រភពចំណូល ដ៏កាក់កប់

កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែមិនទាន់ស្វាគមន៍ ជនបរទេស

ហាងកាហ្វេមិនគិតថ្លៃអ្វីទាំងអស់ លើកលែងតែ កន្លែងអង្គុយ

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessinsider