ពុំមែនការស្រមៃណាក៏ក្លាយជាការពិត ប៉ុន្ដែ ប្រសិនអ្នកចេះតែខ្លាច និងហ៊ានធ្វើ នោះអ្នកនឹងមិន
មានឱកាសឈានដល់ទីជោគជ័យ អ្នកនឹងមិនអាចជាដាច់ខាត។

មានក្មេងប្រុសពីរនាក់ បានសម្រេចចិត្តនាំគ្នាជីករូងនៅខាងក្រោយផ្ទះ។ នៅពេលកំពុងជីករូង ក៏
មានក្មេងជាច្រើននាំគ្នាមកមើល និងបានសួរថា "ពួកឯងកំពុងធ្វើអ្វី?" ។ ក្មេងពីរនាក់កំពុងជីករូង ឆ្លើយថា ៖ "យើងកំពុងជីករូងទម្លុះផែនដី"។

ក្មេងដទៃនាំគ្នាសើចចំអក និងថា ពួកគេឆ្កួតទៀតផង។ ប៉ុន្ដែ ក្មេងដែលកំពុងជីករណ្ដៅនោះ នៅ
តែជីកបន្ដ។ ចុងក្រោយ ពួកគេក៏បានរកឃើញដបមួយ ដែលពេញដោយដី សត្វល្អិត ហើយនៅ
ក្នុងនោះក៏មានថង់មួយដែលមានថ្មមួយគ្រាប់ មានរូបរាងច្រើនជ្រុង និងមានពន្លឺ ភ្លឺចែងចាំង។

ពួកគេបានលើកវាឡើង និងបង្ហាញទៅក្មេងៗដែលកំពុងឈរមើលខាងលើ រួចនិយាយថា ៖ "នេះ
ណែ បើទោះជាខ្ញុំមិនអាចជីកទម្លុះផែនដី ប៉ុន្ដែ ក៏អាចរកឃើញថ្មដ៏ស្រស់ស្អាតមួយគ្រាប់នេះ។
ប្រសិន យើងមិនបានជីកវាទេ សូម្បីតែឱកាសរកបានថ្មនេះ ក៏មិនមាននោះដែរ។

ថ្វីបើ ៖ មិនមែនគោលបំណងណា ក៏បានសម្រេច មិនមែនការងារណា ក៏បានជោគជ័យ និង មិនមែន
ការខិតខំណា ក៏បានទទួលលទ្ធផលល្អ។ ប៉ុន្ដែ ប្រសិនអ្នកចេះតែខ្លាច និងហ៊ានអនុវត្តនូវក្ដីស្រមៃ ការចង់បានរបស់ខ្លួន នោះអ្នកនឹងមិនមានឱកាសទទួលបានជោគជ័យជាដាច់ខាត៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD