ភ្នំពេញៈ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៣ នេះតារាកំប្លែង មានឈ្មោះ បោះសំឡេង
ប្រចាំប្រទេសកម្ពុជា លោក ជួង ជី ហៅនាយ កុយ បានប្រាប់ LookingTODAY ឲ្យដឹងថាសំណុំ
រឿងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ ដែលរូបលោក ក៏ដូចជាអ្នកសិល្បៈជាជនរងគ្រោះ
ដទៃទៀត ទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែមកនេះ ត្រូវបានតុលាការ ខេត្តព្រះសីហនុ បាន
កាត់សេចក្តីឲ្យរូបលោកផ្ទាល់ ក៏ដូចជា លោក សិរីមន្ត និងយាយ ណាង បានទទួលសំណងជំងឺ
ចិត្តសមរម្យ និងទទួលបានយុត្តិធម៌។

ថ្លែងប្រាប់ LookingTODAY តាមទូរស័ព្ទ នៅរសៀលនេះ លោក ជួង ជី បានប្រាប់ឲ្យដឹងថា
តុលាការខេត្តព្រះសីហនុ បានបើកសវនាការ កាត់ក្តីសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ បណ្តាល
ឲ្យមនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ បាត់បង់ជីវិត ព្រមទាំងកូនប្រុសលោក និងរថយន្ត
TUNTRA របស់តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវខូចខាតទាំងស្រុងពេលនេះ ដោយបានទទួល
យុត្តិធម៌ ខណៈតុលាការបានកាត់សេចក្តី ឲ្យខាងក្រុមហ៊ុន SK សងជំងឺចិត្តដល់គ្រួសារសព ម្នាក់
២៣ ០០០ ដុល្លារ និង ៨៥ ០០០ ដុល្លារ ដល់ លោក សិរីមន្ត ចំពោះការខូចខាតរថយន្ត និងពេល
វេលាបំពេញភារកិច្ចផ្សេងៗ។

តារាកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា "ក្នុងនាមខ្ញុំជាគ្រួសារនៃសព ពិតជាអាចទទួល
យក ដែលតុលាការ បានរកយុត្តិធម៌ ដល់គ្រួសារទាំងអស់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ដ៏គួរឲ្យ
រន្ធត់នេះ ហើយខ្ញុំនិយាយនេះ មិនមែនចង់យកជីវិតកូន ទៅលក់ដូរអីទេ គ្រាន់តែថា កូនខ្ញុំត្រូវ
ស្លាប់តែទទួលបានយុត្តិធម៌ " ។

លោក ជួង ជី ហៅនាយ កុយ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ចំពោះសំណងជំងឺចិត្តចំនួន
២៣០០០ដុល្លារនេះ លោកពុំទាន់ដឹងថា ទទួលបានថ្ងៃណានោះទេ ហើយតុលាការនឹងចេញ
សាលក្រមជាស្ថាពរ នៅពេលណានោះដែរ ។ តែសម្រាប់លោកសំណងជំងឺចិត្តនេះ បើយក
ទៅទូទាត់ថ្លៃធ្វើបុណ្យ គឺមិនសល់ច្រើនអីនោះទេ ព្រោះថាគ្រាន់តែបុណ្យសពកូនប្រុស គឺ
លោកបានចំណាយលុយជាង១ម៉ឺនដុល្លារ ក្នុងការរៀបចំបុណ្យឲ្យកូន ។

LookingTODAY បានទាក់ទងទៅ លោក ខេមរៈ ភារុណ ដើម្បីសាកសួរពីរឿងនេះបន្ថែម តែ
លោក បានឆ្លើយថា "ខ្ញុំមិនអាចនិយាយបានទេ អាចសួរទៅខាងមេធាវី របស់ប្អូនខ្ញុំជំនួសចុះ
ព្រោះថាខ្ញុំ មិនសូវដឹងពីរឿងនេះលម្អិតប៉ុន្មានទេ ចង់បានព័ត៌មានច្បាស់ទាក់ទងទៅមេធាវីទៅ...!"។

ដោយឡែកនៅពេលដែល ខាង LookingTODAY ទាក់ទងទៅលោក មេធាវី ការពារក្ដីឲ្យ ខេមរៈ
សិរីមន្ត ត្រូវបានខាងជំនួយ ការរបស់គាត់ លើកទូរស័ព្ទជំនួស ប៉ុន្តែជំនួយការនោះមិនហ៊ាន
និយាយអ្វីទាំងអស់ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា "ខ្ញុំមិនអាចនិយាយបានទេ ព្រោះថាខ្ញុំ ត្រឹម
តែជាជំនួយការ" រួចក៏ចុចផ្ដាច់ទូរស័ព្ទតែម្ដង។

ទោះបីជាយ៉ាងណា មហាជនបានចាត់ទុកថា នេះជាដំណឹងដ៏គួរឲ្យចាប់អារម្មណ៍មួយ សម្រាប់
ក្រុមគ្រសារនៃជនរងគ្រោះទាំងអស់ ដែលពួកគាត់ ខំទន្ទឹងរង់ចាំលទ្ធផលជាយូរមកហើយ ទំរាំ
ទទួលបានយុត្តិធម៌ នៅថ្ងៃនេះ ។ ប៉ុន្តែអ្វីដែលពួកគេ កំពុងតែរង់ចាំអ៊ុតមើលជាបន្តទៀតនោះ
គឺនៅត្រង់ថា ក្រោយតុលាការ ប្រកាសសាលក្រមកាត់សេចក្ដី ឲ្យខាងលោក ខេមរៈ សិរីមន្ត
ឈ្នះក្ដីហើយនោះ តើខាងក្រុមហ៊ុន SK ដែលជាអ្នកបង្កគ្រោះថ្នាក់ ព្រមទទួលយកសេចក្ដីសម្រេច
នេះ ឬមួយយ៉ាងណា? ខណៈដែលរហូតមកដល់ពេលនេះ សំណងមានតែនៅក្នុងក្រដាស ឯ
ចំនួនថវិកាពិតប្រាកដ នៅតែមិនទាន់បានធ្លាក់ដល់ដៃជនរងគ្រោះដដែល៕

ដោយ ៖ LookingTODAY
ផ្តល់សិទ្ធដោយ ៖ ដើមអំពិល