CamNews

វិធីងាយៗ ធ្វើឱ្យស្បែកមុខ សភ្លឺ រលោង ឆាប់រហ័ស ដោយប្រើទឹកដោះគោជូរ

ស្រ្តីគ្រប់រូបតែងតែចង់ឱ្យស្បែករបស់នាងសភ្លឺ រលោង​  ប្រែពណ៌ពីសភាពស្បែកខ្មៅ  ទៅជាស្បែក ស
ភ្លឺ រលោងចែងចាំង   ក្នុងរយៈពេលដ៏ខ្លី  តាមតែអាចធ្វើទៅបាន។ មានវិធី ជាច្រើន  ដែលអាចជួយ ឱ្យ
ស្បែក ស្រ្តីគ្រប់រូប សស្អាត ម៉ដ្ឋ ភ្លឺរលោង   បានយ៉ាងឆាប់រហ័សដូចជា៖  ការប្រើឡេលាបស្បែក ចាក់
ថ្នាំ និងវិធី ផ្សេងៗ ជាច្រើនទៀត។ ប៉ុន្តែ ថ្ងៃនេះ  យើងសូមណែនាំ   ស្រ្តីទាំងអស់  ឱ្យសាកល្បងនូវវិធី
ធម្មជាតិ    ងាយៗ ដែលអាច  ជួយឱ្យស្បែកសស្អាត ទន់  ភ្លឺរលោង បានយ៉ាងឆាប់រហ័ស និង មិនប៉ះ
ពាល់ដល់សុខភាព ស្បែក ឬ ធ្វើឱ្យស្បែកខូច។

សូមសាកល្បងវិធីងាយៗ ដូចខាងក្រោមទាំងអស់គ្នា

ទឹកដោះគោជូរ៖ គឺជាប្រភេទអាហារដ៏មានអត្ថប្រយោជន៍  បំផុតសំរាប់ សុខភាពរាងកាយ និង សុខ ភាពស្បែកដោយសារតែនៅក្នុងទឹកដោះគោជូរមានផ្ទុកនូវសារធាតុចិញ្ចឹម និង វិតាមីនជាច្រើននៅក្នុង
នោះ។

វិធីប្រើប្រាស់៖ សូមយកទឹកដោះគោជូរ  ដុសខាត់ថ្នមៗ នៅលើស្បែក  ទុករយៈពេល​ ២ ទៅ  ៣នាទី រួចលាងសំអាតស្បែកចេញ   ជាមួយនឹង  ទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះ  ១ថ្ងៃ ម្តង  រយៈពេល ៣ ទៅ៤ សប្តាហ៍ ស្បែករបស់អ្នកនឹងប្រែពណ៌សម្បរពីសភាពខ្មៅស្រអាប់ ទៅជាសភ្លឺរលោង។

មួយវិញទៀត អ្នកអាចលាយ  ទឹកដោះគោជូរស្រស់  ១ស្លាបព្រាបាយ  ជាមួយនឹង  ទឹកឃ្មុំ ១ស្លាបព្រា បាយ បន្ទាប់មក  កូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកមុខ និង ក របស់អ្នក។ ទុករយៈពេល ១០ ទៅ ១៥នាទី រួចលាងសំអាតចេញ ដោយទឹកធម្មតា។ ធ្វើបែបនេះ រាល់ថ្ងៃ  នឹងជួយឱ្យស្បែករបស់អ្នក  ស
ភ្លឺ រលោងនិង ប្រែពណ៌សម្បរស្បែក បានឆាប់រហ័ស។

វិធីមួយទៀត៖ អ្នក ក៏អាចបន្ថែម  ម្ស៉ៅធញ្ញជាតិ oatmeal  ខ្លះៗ  ទៅក្នុងទឹកដោះគោជូរ  ដើម្បីធ្វើជា ម៉ាស សំរាប់បិទនៅលើស្បែកមុខ។ វិធីនេះ នឹងជួយឱ្យស្បែកមុខរបស់អ្នក  សម៉ដ្ឋ ទន់ ភ្លឺរលោង ចែង ចាំងនិង មាន សំណើម៕

សូមបញ្ជាក់ថា៖ ម្ស៉ៅធញ្ញជាតិ oatmeal អាចរកទិញបាននៅតាមបណ្តាផ្សារទំនើប!

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies