ព័ត៌មានអន្តរជាតិ ៖ បុរសវ័យ ២៤ ឆ្នាំម្នាក់ ក៏កំពុងតែដេកពេទ្យសម្រាកព្យាបាលជម្ងឺ នៅឯ
ខេត្ត Guizhou ប្រទេសចិន ក្រោយពីទទួលទានខ្យងទន្លេជាញឺកញាប់ ដែលបានបណ្តាល
អោយពេញមួយតួខ្លួនរបស់គាត់ ឡើងទៅជាពណ៌បៃតង នេះបើយោងតាមទីភ្នាក់ងារសារ
ព័ត៌មានបរទេស អាស៊ីវ័ន ។

លើសពីនេះបើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានWantChinaTimes.com អោយ
ដឹងថា មូលហេតុដែលនាំអោយតួខ្លួនគាត់ ឡើងទៅជាពណ៌បៃតងយ៉ាងដូច្នេះ ក៏ដោយ
សារតែឆ្លងមេរោគប៉ារ៉ាស៊ីតចូលទៅក្នុងថ្លើមរបស់គាត់។ យ៉ាងណាមិញ មជ្ឈមណ្ឌលគាំ
ពារជម្ងឺ របស់ប្រទេសចិនអោយដឹងថា គាត់ត្រូវបានឆ្លងមេរោគដោយសារតែពពួកព្រូន
សំប៉ែត ដែលជាប៉ារ៉ាស៊ីតរស់នៅថ្លើមសត្វខ្បង។

ជាការពិត ពពួកប៉ារ៉ាស៊ីតទាំងនេះ ក៏បានវាយលុកចូលទៅក្នុងខ្លួនប្រាណរបស់គាត់តែ
ម្តង ក្រោយពីគាត់ទទួលទានខ្បងទន្លេទាំងនោះ ដោយឡែក បើតាមការអោយដឹងពីជន
រងគ្រោះផ្ទាល់អោយដឹងថា រយៈពេលពីរខែចុងក្រោយនេះ ជាញឺកញាប់ គាត់តែងទទួល
ទានខ្បងទន្លេមួយចាន រៀងរាល់យប់ មិនបានប៉ុន្មាន គាត់ក៏មានអារម្មណ៍មិនសូវស្រួល
តែគាត់មិនបានរត់ទៅរកពេទ្យអ្វីនោះទេ។ ក្រោយមក ដោយសារស្ថានភាពជម្ងឺ ពោលតួ
ខ្លួន ក៏ដូចជាភ្នែករបស់គាត់ ចាប់ផ្តើមបៃតងទើបគាត់រត់រកពេទ្យអោយព្យាបាល។

បន្ទាប់ពីមានការបរាជ័យ ក្នុងការធ្វើរោគវិនិច្ឆ័យ ពីមន្ទីរពេទ្យពីរទៅបីកន្លែងហើយនោះ
ជនរងគ្រោះក៏បានសម្រេចចិត្តទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ Guizhou Aerospace
Hospital តែម្តង ក្រោយមកទើបធ្វើការវិភាគ ក៏ដូចជាវិនិច្ឆ័យរោគមួយនេះ បានច្បាស់
លាស់។ គួររំឭកផងដែរ ក្រោយពីមានការសម្រាកព្យាបាល ក្រុមវេជ្ជបណ្ឌិត ក៏បានធ្វើ
ការព្យាបាល ដោយបានយកចេញនូវពពួកប៉ារ៉ាស៊ីត ប្រៀបបានទៅនឹងព្រូនសំប៉ែត
ដែលគេអោយឈ្មោះថា ( fluke ឬ fasciola hepatica ) ដល់ទៅ ៤ ប៉ារ៉ាស៊ីត ដោយនៅ
ក្នុងនោះពួកវាមានប្រវែងបណ្តោយ ១០ ម.ម ទទឺង ៨ ម.ម និងកម្រាល ២ ម.ម ។

ក្រុមវេជ្ជបណ្ឌិតអះអាងថា ពពួកប៉ារ៉ាស៊ីតអាចរស់នៅក្នុងថ្លើមបានដល់ទៅ ៦ សប្តាហ៍
មុននឹងបង្កើតពងថ្មីផ្សេងទៀត៕

* ព័ត៌មានមួយ ចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ខ្លោចចិត្ត ៖ ៤៤ នាក់ស្លាប់ ក្នុងនោះមានទាំង ទារកតូចៗ ក្រោយរថយន្តប៊ើស បោល
ចូលជ្រោះជ្រៅ
- ជើងហោះហើរ ក្រុងបាងកក ប្រឈមនឹងការពន្យាពេល ក្រោយយន្តហោះ ចុះចតដាច់
កង់មុខ
- ១៤ នាក់រងរបួស ក្រោយយន្តហោះ បើកធ្លាក់ផ្លូវ បន្ទាប់ពីដាច់កង់មុខ នៅឯអាកាស
យានដ្ឋាន សុវណ្ណភូមិ

ដោយ ៖ រិទ្ធី
ប្រភព ៖ អាស៊ីវ័ន