ដោយមានការផ្លាស់ប្ដូរមួយចំនួនធំ ដូចជាអេក្រង់ធំ រួមនឹងគ្រឿងម៉ាស៊ីនខ្លាំងជាងកំណែមុនៗ
iPhone ជំនាន់ទី ៦ អាចនឹងត្រូវបាន Apple លក់ក្នុងតម្លៃថ្លៃជាងមុន ១០០ដុល្លារអាមេរិក។

យោងតាមអ្នកវិភាគ Peter Misek មកពី Jeffries បានឱ្យដឹងថា ក្រុមហ៊ុន Apple កំពុងពិភាក្សាជា
មួយបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់នានា នៅទឹកដីអាមេរិក អំពីគម្រោងដំឡើងថ្លៃរបស់ iPhone 6 ព្រោះ
ថា វាគឺជាកំណែដែលត្រូវបាន Apple កែលំអច្រើនបំផុត មិនធ្លាប់មានពីមុនមក ក្នុងនោះ ចំណុច
សំខាន់ៗដែលត្រូវបានកែលំអ មានដូចជា អេក្រង់ធំជាងកំណែមុន រចនារូបរាងស្ដើងជាងមុន
ព្រមទាំង ប្រូសេសឺរ A8 ល្បឿនលឿនជាងកំណែមុន និងប្រព័ន្ធដំណើរការ iOS 8 ។

មុននេះ រូបភាពបែកធ្លាយមួយចំនួន ក៏បានបង្ហាញអំពីគ្រោងរចនារូបរាងរបស់
iPhone 6

ប្រសិនបើ ប្រការខាងលើនេះ បានក្លាយជាការពិត នោះ iPhone ថ្មី នឹងមានតម្លៃខ្ពស់ជាងកំណែ
មុនៗ ដល់ទៅ ១០០ដុល្លារអាមេរិក។ ប៉ុន្ដែ ក្នុងស្ថានភាពប្រកួតប្រជែងដូចបច្ចុប្បន្ន ការតម្លើងថ្លៃ
ផលិតផលរបស់ក្រុមហ៊ុន Apple ត្រូវ បានគេជឿថា នឹងបង្កភាពការលំបាកដល់ការប្រកួតប្រជែង
ហើយអតិថិជន អាចនឹងពិចារណា ឬសម្រេចចិត្តប្ដូរទៅទិញទូរស័ព្ទរបស់ក្រុមហ៊ុនដទៃ ដូចជា
HTC, Samsung ឬ LG។

គ្រោងរចនា iPhone 6 កំណែ ៤,៧អិន្ឈ៍

ប្រភពព័ត៌មានមុននេះ ឱ្យដឹងថា iPhone ជំនាន់ទី ៦ ដែលនឹងបង្ហាញខ្លួនក្នុងឆ្នាំនេះ អាចនឹងមាន
កំណែអេក្រង់ ២ ប្រភេទ គឺ ប្រភេទទំហំ ៤,៧អ៊ិន្ឈ៍ និង ៥,៥អ៊ិន្ឈ៍។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Gen