(ហាណូយ)៖ ប្រធានាធិបតីអាមេរិកមិនថាជាអ្នកណា ឬមកពីណានោះទេរួមទាំង លោក ដូណាល់ ត្រាំ នឹងនៅតែប្រកាន់ជំហរបន្តគោលនយោបាយ លោក បារ៉ាក់ អូបាម៉ា ក្នុងការប្រឆាំងនឹងសកម្មភាពរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង តាមរយៈការផ្ដល់ជំនួយគាំទ្រដល់ភាគីជម្លោះជាមួយទីក្រុងប៉េកាំង។ នេះបើតាមសម្តីអ្នកជំនាញយោធាវៀតណាម លោក Le Van Cuong ដែលចុះផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

លោក Le Van Cuong នៅក្នុងបទសម្ភាសន៍ជាមួយ Sputnik បានគូសបញ្ជាក់ថា «នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះចិនបានសាងសង់ព្រលានយន្ដហោះ និងហេដ្ឋារចនាសម្ព័ន្ធយោធាជាច្រើននៅលើប្រជុំកោះ Spratley (....) រីឯសហរដ្ឋអាមេរិកបានជំទាស់យ៉ាងខ្លាំងនឹងសកម្មភាពនេះ ហើយនយោបាយបែបនេះ នឹងត្រូវបន្តមិនថានៅក្រោមរបបដឹកនាំរបស់ប្រធានាធិបតីអាមេរិកម្នាក់ណានោះទេ រួមទាំងលោក ដូណាល់ ត្រាំ ផងដែរដែលធ្លាប់រិះគន់ដល់ការសាងសង់កោះសប្បនិម្មិតរបស់ចិននៅតំបន់សមុទ្រចិនខាងត្បូង»។

គួរបញ្ជាក់ថាជម្លោះដែនដីនៅសមុទ្រចិនខាងត្បូងរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដូចជា ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងព្រុយណេ បានធ្វើឱ្យទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន ប្រែជាស្មុគស្មាញ ត្បិតទីក្រុងវ៉ាស៊ីនតោន តែងតែរិះគន់ទីក្រុងប៉េកាំង សម្រាប់ការប្រើឥទ្ធិពលក្នុងនាមជាមហាអំណាច ដាក់សម្ពាធលើប្រទេសតូចតាចដែលជាភាគីជម្លោះ ខណៈចិនក៏បានព្រមានសហរដ្ឋអាមេរិកដែរ កុំឱ្យលូកដៃចូលក្នុងជម្លោះមួយនេះដោយទុកឱ្យភាគី ជម្លោះទំាងអស់ជាអ្នកដោះស្រាយបញ្ហា៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី