CamNews

នគរបាល ខណ្ឌសែនសុខ គឺជាអ្នកដកកាំភ្លើង គម្រាមបាញ់មន្ត្រីយោធា និងវាយឲ្យ ប៉ោងភ្នែក គ្រាន់តែរាំមើល មុខ

ភ្នំពេញ ៖ បុរសដែលជាមន្ត្រីយោធាម្នាក់ ត្រូវជនបង្ក ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ខណ្ឌសែនសុខ បានដកកាំភ្លើង និងវាយប៉ោងភ្នែក នៅក្នុងក្លិប «ម៉ូណាកូ» ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នាយប់ម៉ោង១២៖៣០នាទី ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥នេះ។

តាមព័ត៌មានពីអ្នកឃើញ ហេតុការណ៍នោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសដែល ជាមន្ត្រីយោធា និងជាជនរងគ្រោះ ឈ្មោះ សារ៉ាយ អណ្តែត ភេទប្រុស អាយុ២៨ឆ្នាំ បានចូលមករាំក្នុងក្លិប «ម៉ូណាកូ» បានបន្តិច ជនបង្កដែល មន្ត្រីនគរបាល បានចូលមករាំ និងបានមើលមុខ គ្នាទៅវិញទៅមក ។

លុះនៅពេលជនរងគ្រោះ ចេញទៅនោម ជនបង្កបានវាយ មួយដៃចំភ្នែក និងបានដកកាំភ្លើង គម្រាមបាញ់ទៀតផង បន្ទាប់មកក៏ បើកឡានចេញទៅបាត់ ។

ក្រោយមកទើបលេចមុខ សមត្ថកិច្ចនគរបាល ចុះមកអន្តរាគមន៍ តែបានគ្រាន់តែ មកឲ្យល្អមើលប៉ុណ្ណោះ ហើយថែមទាំងបានហាមអ្នកយកព័ត៌មាន មិនឲ្យថត និងបញ្ជាឲ្យលុបរូបចេញ ថែមទៀតផង។

បើតាមប្រភពពីមន្ត្រីអាវុធហត្ថខណ្ឌសែនសុខម្នាក់ សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា «ជនបង្កគឺជានគរបាល ខណ្ឌសែនសុខ ជិះរថយន្តម៉ាក Toyota Highlander ពណ៌ស្ករ»។

សូមជំរាបថា ក្លឹបរាំ «ម៉ូណាកូ» នេះតែងតែមាន បញ្ហាជាញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋ មានការភយ័ខ្លាចយ៉ាងខ្លាំង។ ចំណែក នគរបាល ខណ្ឌសែនសុខ គ្មានចំណាត់ការអ្វីទាំងអស់ ប្រហែលបានទទួលលាភសក្ការៈ ពីខាងក្លឹបខាងលើនេះក៏មិនដឹង៕

ផ្ដល់សិទ្ធដោយ៖ដើមអម្ពិល