CamNews

អតីតនាយកផ្សព្វផ្សាយពាណិជ្ជកម្ម Apple មានការសោកស្តាយ ចំពោះ iPhone 5C

អតីតនាយកផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម របស់ Apple លោក Ken Segall បានដាក់ចេញនូវការ វាយតំលៃ ដោយសង្ខេបមួយ នៃជោគវាសនារបស់ iPhone 5C នៅលើ blog ផ្ទាល់ខ្លួនរបស់ គាត់។ គាត់បានសង្កត់ធ្ងន់ជាពិសេសថា អតិថិជនរបស់ Apple មិនមានតម្រូវការប្រើប្រាស់បណ្តា ឧបករណ៍ ដែលមានសំបកជ័រ មើលទៅដូចជារបស់មានតំលៃថោក ដូច្នេះទេ។

ច្បាស់ណាស់ថា សំបកជ័រគឺជាមូលដ្ឋានសំខាន់មួយ ក្នុងការផលិតចេញ iPhone 5C។ វីដេអូ ផ្សាយ ពាណិជ្ជកម្មដែលមានឈ្មោះចំណងជើងថា "Plastic Perfect" បានបញ្ចេញមក ហើយក៏ធ្លាប់ទទួល បានការចាប់អារម្មណ៍យ៉ាងច្រើន គួរជាទីមោទនៈ ពីសំណាក់អ្នកប្រើប្រាស់។ ប៉ុន្តែវាពិតជាមិនមាន សំណាងល្អសម្រាប់ Apple នោះទេ, ភាពច្នៃប្រឌិត តែងតែជាអាវុធមុខពីរ។ សំបកជ័រធ្វើពីសារ ធាតុ  polycarbonate មិនងាយមានស្នាមឆ្កូត គឺមិនបានជួយឲ្យមាន បរិមាណលក់ចេញច្រើនដល់ iPhone ដែលមានច្រើនពណ៌នេះទេ។ តម្រូវការរបស់អ្នកប្រើប្រាស់ ពីមួយថ្ងៃទៅមួយថ្ងៃ គឺកាន់តែ ធ្លាក់ចុះ និងបានដើរផ្ទុយពី សេចក្តីរំពឹងទុក របស់ Apple។

Segall បានទទួលស្គាល់ថា តំលៃលក់ ១០០ ដុល្លារ បូករួមជាមួយនឹង កិច្ចសន្យាជាមួយប្រព័ន្ធ ទូរស័ព្ទចល័ត គឺជាឧបសគ្គដ៏ធំមួយ ក្នុងការដែលនាំ iPhone 5C ឲ្យចូលទៅកៀកស្និទ្ធ ជាមួយអ្នក ប្រើប្រាស់។ មានកិច្ចសន្យាជាមួយប្រព័ន្ធទូរស័ព្ទចល័ត ដូចគ្នា ប៉ុន្តែអ្នកប្រើប្រាស់ គឺបានត្រៀមខ្លួន ជាស្រេចក្នុងការ ចំណាយថែម ១០០ ដុល្លារ ដើម្បីទទួលបាន iPhone 5S វិញ។

Segall បន្តឲ្យដឹងបន្ថែមថា: "Steve Jobs ពិតជាសម្រេចចិត្តត្រឹមត្រូវ។ Apple មិនមែនជាក្រុមហ៊ុន រចនាផលិត បណ្តាឧបករណ៍ ដែលមានតំលៃថោកនោះទេ។ ផលិតផលរបស់ Apple គឺសម្រាប់ តែអ្នកប្រើប្រាស់ណា ដែលផ្តោតសំខាន់ទៅលើ ការរចនាម៉ូត ភាពសាមញ្ញ គុណភាព និងដកបទ ពិសោធន៍ប្រើប្រាស់បាន​ ដ៏អស្ចារ្យ។ ពួកគេនឹងត្រៀមខ្លួនជាស្រេច ក្នុងការចំណាយប្រាក់ច្រើន ជាងនេះ ដើម្បីទទួលបាននូវរឿង ទាំងអស់នេះ" ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Samsung បញ្ចេញឈ្មោះ ស្មាតហ្វូន និង Tablet ជាច្រើនម៉ូដែល ដែលអាចអាប់ឌេតឡើង Android 4.4 KitKat, អ៊ុតមើលថា មានរបស់អ្នកកំពុងប្រើទេ?
- លេចចេញរូបភាពដំបូង ថតចេញពីកាមេរ៉ាក្រោយរបស់ Nokia X គុណភាពយ៉ាងម៉េចដែរទៅ?
- ទូរស័ព្ទតំលៃថោករបស់ BlackBarry លេចចេញនូវរូបភាព និងលក្ខណៈសម្បត្តិ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing