នាយចុនឈរ ចាំជិះម៉ូតូឌុបពីច្បារអំពៅ ទៅអ្នកលឿង ។ ម៉ូតូឌុបច្រើនគគោក តែនាយរកជិះសឹង
មិនបាន។ ម៉ូតូមួយមកក្បែរ នាយគ្រវីក្បាល មួយទៀតមកដល់ នាយគ្រវីក្បាល… !
- ម៉ូតូឌុប ?
- ម៉ូតូអូនម៉ាកអីដែរ ?
- អាស៊ុយកូរ៉េ
- អត់ជិះទេ ទៅចុះ
- ម៉ូតូឌុប ?

- ម៉ាកអីដែរ ម៉ូតូបង ?
- អាសង់កូរ៉េ
- ទៅចុះអត់ជិះទេ
- អេក្មួយ, ម៉ូតូឌុប ?
- ម៉ូតូពូម៉ាកអី ?
- ហុងដា ៨៨ ឡើងមកយកថោកទេ
- មិនជិះទេ រកគេទៀតចុះ
- ម៉ូតូឌុបក្មួយ ?
- ម៉ាកអីដែរអ៊ំ ?
- សាន់យ៉ាន់
- ខុសប៉ាន់ហើយ អ៊ំអញ្ញើញទៅចុះ
- អេអ្នកកំឡោះ ម៉ូតូឌុប ?
- ម៉ូតូតាម៉ាកអី ?
- គេហៅអាកន្ថោរណាចៅប្រុស
- អាកន្ថោរ ដូចចិត្តមិនខុស រកអុសយូរហើយ ទើបតែជួបឈើងាប់។ ពីច្បារអំពៅទៅអ្នកលឿងយកប៉ុន្មាន ?
- ១៥.០០០៛ ចៅប្រុស
- ថ្លៃបន្តិច ក៏ថ្លៃចុះ ឲ្យតែស្រួលបត់ជើងតាមផ្លូវ ទៅហើយខ្ញុំ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke