William Pooley ជនជាតិអង់គ្លេសដំបូង ដែលបានឆ្លងមេរោគ Ebola បានទទួល ការព្យាបាល ដោយថ្នាំពិសោធន៏ ZMapp។ គាត់គឺជាគិលានុប្បដ្ឋាកយិកាស្ម័គ្រចិត្តមកពី Eyke បានឆ្លង មេរោគនេះ ខណៈពេលដែលមើលថែអ្នកជំងឺនៅឯប្រទេសសេរ៉ាលីអន។ គាត់បាន ត្រលប់មកប្រទេសអង់គ្លេសវិញ កាលពីថ្ងៃអាទិត្យ ហើយត្រូវបាន ដាក់ឲនៅដាច់ពីគេនៅឯមន្ទីរពេទ្យ the Royal Free ក្នុងទីក្រុងឡុង។
<object width="500" height="400" data="http://www.youtube.com/v/9pVIXbfONEw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9pVIXbfONEw&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/BXvldnxFsOk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/BXvldnxFsOk&rel=1" /></object>

វេជ្ជបណ្ឌិត Michael Jacobs ជាទីប្រឹក្សានិងអ្នកដឹកនាំពិនិត្យ និងព្យាបាលជំងឺឆ្លងនៅឯ មន្ទីរពេទ្យ the Royal Free បាននិយាយថា៖ យើងមានឱកាសផ្តល់ថ្នាំ ZMapp សំរាប់ ព្យាបាលគាត់។ ZMapp គឺជាថ្នាំពិសោធន៏ ហើយយើងក៏បានពិភាក្សាច្បាស់លាស់ ជាមួយគាត់ដែរ។

បុគ្គលិកពេទ្យបាននិយាយថា៖ គាត់ត្រូវបានឲចំនួនថ្នាំ ZMapp ដំបូង កាលពីថ្ងៃច័ន្ទ ហើយចំនួនថ្នាំបន្តបន្ទាប់ទៀត នឹងត្រូវឲទៅតាមកាលកំណត់។

វេជ្ជបណ្ឌិត Jacobs បានបន្ថែមទៀតថា៖ ពួកយើងកំពុងមើលថែគាត់យ៉ាងដិតដល់បំផុត យ៉ាងណាមិញ ពីរបីថ្ងៃបន្ទាប់គឺជាថ្ងៃសំខាន់។

ថ្នាំពិសោធន៏ ដែល Pooleyកំពុងទទួលបាននេះ កាលពីមុនក៏ បានផ្តល់ទៅឲ បុគ្គលិកជំនួយជនជាតិអាមេរិក ២រូបផងដែរ ហើយពួកគេក៏បានជាសះស្បើយ ពីមេរោគនេះ។ ដោយឡែក បព្វជិតជនជាតិអេស៉្បាញ និង វេជ្ជបណ្ឌិតលីបេរីយ៉ាមួយរូប ក៏បានទទួលការព្យាបាលដោយថ្នាំនេះដែរ ហើយបានស្លាប់កាលពីពេលថ្មីៗនេះ។

ថ្នាំពិសោធន៏ ZMapp ត្រូវបានធ្វើតេស្តលើសត្វតែប៉ុណ្ណោះ អ្នកជំនាញនិយាយថា វានៅតែមិនទាន់ ប្រាកដថាតើថ្នាំនេះអាចបង្កើនឱកាសក្នុងការជាសះស្បើយ រឺមួយយ៉ាងណា។ ហើយណាមួយ ស្តុកគឺ មានកំណត់។ ក្រុមហ៊ុន ដែលបង្កើតថ្នាំនេះ និយាយថា ចំនួនថ្នាំដែលមាន ត្រូវបានចែកចាយ អស់ហើយ។ ក្រុមជំនាញ កំពុងផលិតបន្ថែម ប៉ុន្តែដំណើរការនេះ ត្រូវការពេលវេលាជាច្រើនខែ។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ bbc