CamNews

រមណីយដ្ឋានសេកសក

រមណីយដ្ឋានសេកសកបានកើតឡើង តាំងពីយូរលង់មកហើយប៉ុន្តែមិនមាន ការអភិវឌ្ឍឲ្យ
ក្លាយជាកន្លែង ទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវមក   កម្សាន្តនៅឡើយទើបតែក្នុងពេល
ថ្មីៗនេះមានការកែប្រែមុខមាត់ជាថ្មី ក្រោមការអភិវឌ្ឍរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

រមណីយដ្ឋានសេកសកមានទីតាំងស្ថិតនៅក្នុងឃុំត្រែ ស្រុករតនមណ្ឌល មានចម្ងាយ ៥០
គីឡូម៉ែត្រពីក្រុងបាត់ដំបង តាមផ្លូវជាតិលេខ ៥៧ បត់ឆ្វេងតាមផ្លូវទៅស្រុក សំឡូត។

រមណីយដ្ឋានសេកសក  បានរំលេចខ្លួនឡើង លើផ្ទៃដីរាប់ហិកតារដ៏ធំល្វឹងល្វើយនាតំបន់
មាត់ស្ទឹងសង្កែ។ ក្រៅពីទិដ្ឋភាពធម្មជាតិ នៃទឹកស្ទឹងហូរបត់បែនមកប៉ះផ្ទាំងថ្មដា ក៏នៅមាន
ទេសភាពប្លែកៗជាច្រើនទៀតសម្រាប់កម្សាន្តផងដែរ។ មានបង់សំរាប់ភ្ញៀវទេសចរអង្គុយ
លេង ស្រះទឹកដ៏ថា្លសំរាប់ងូតទឹកលេងរូបចម្លាក់សិប្បនិមិត្តជាដើម។  នៅនៅចុងខាងជើង
នៃសួនឯណោះវិញ គេសង់រោង “ឡានបុកគ្នា”  និងរោងសំរាប់រាំកំសាន្តផងដែរ។

អ្នកទៅលេងសេកសក ក៏អាចចូលលេងរមណីយដ្ឋានពពុះពេជ្រចិន្តា ដងទង់ និងរមណីយ
ដ្ឋានបុរេប្រវត្តិ ល្អាងស្ពាន ដែលស្ថិតនៅចម្ងាយ ៥ ទៅ ៦ គីឡូម៉ែត្រពីសេកសក៕

ដោយ៖ រិនដូ

ប្រភព៖ chanbokeo