(ឥណ្ឌា)៖ ស្ត្រីរស់នៅក្នុងភូមិមួយនៅ Punchkula ប្រទេសឥណ្ឌា ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីនាងចាប់មានអាការៈឈឺពោះយ៉ាងចម្លែក និងក្អួតចង្អោរមិនបាត់ធ្វើឲ្យនាងពិបាកបរិភោគអាហារ និងសូម្បី តែផឹកទឹកក៏កើតអាការៈបែបនេះដែរ ។

ដុកទ័រ Hardeep Singh បានពិនិត្យឃើញមានសំណុំសក់នៅក្នុងពោះស្ត្រីជាអ្នកជម្ងឺដែលការពីដំបូងនាង មិនព្រមប្រាប់គ្រូពេទ្យពីអ្វីដែលជាទម្លាប់របស់ខ្លួនឡើយ រហូតដល់ក្រុមគ្រូពេទ្យវះកាត់យកសំណុំសក់នោះចេញបាន ទើបនាងប្រាប់ថា ខ្លួនមានទម្លាប់ទំពារសរសៃសក់ស៊ីលេងតាំងពីនៅអាយុ៩ឆ្នាំម្ល៉េះ ។

សំណុំសក់ដែលគ្រូពេទ្យបានយកចេញពីពោះ និងពោះវៀនស្ត្រីជាអ្នកជំងឺមានប្រវែងប្រមាណ ៤០សង់ទីម៉ែត្រ ពេលនេះនាងអាចរិភោគអាហារបានវិញហើយពិតជាមិនចង់ជឿមែន ប៉ុន្តែដុកទ័រ Hardeep Singh និយាយថា វាជារោគដ៏កម្រមួយដែលធ្វើឲ្យមនុស្សមួយចំនួនប្រព្រឹត្តខ្លួនចម្លែកបែបនេះដោយអ្នកខ្លះចូលចិត្តបរិភោគដុំថ្ម ស៊ីម៉ងត៍ ឬវត្ថុប្រើប្រាស់ផ្សេងៗជាដើម ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង