ភ្នំពេញ៖ តារាចម្រៀងជើងថ្មី និយមបញ្ចេញដើមទ្រូង បង្អួតគេឯង កញ្ញា ឃិត សំម៉ាលីស ថ្មីៗនេះ បានលេចឮព័ត៌មានថា នាងបានចំណាយលុយ រាប់ពាន់ដុល្លារ ដើម្បីចេញទៅប្រទេសថៃ ធ្វើការចាក់ថ្នាំពង្រីកដើមទ្រូងឲ្យ មូលក្បំស្រស់ស្អាតជាងមុន ។

ជាការកត់សម្គាល់ ឃិត សំម៉ាលីស បន្ទាប់ពីមានឈ្មោះល្បី ក្នុងទីផ្សារសិល្បៈបន្តិចមកនោះ នាងក៏ហាក់មានភាពខុសប្លែក សម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ ទាំងការហ៊ឺហា និងការលេងស្ទីល សម្លៀកបំពាក់ បែបសិចស៊ី បញ្ចេញរង្វះដើមទ្រូង គល់ភ្លៅ រួមនឹងរន្ធផ្ចិតជាដើម ។ ថ្មីៗនេះនាង ក៏បានធ្វើឲ្យមានការរំជើបរំជួល ដល់អារម្មណ៍អ្នកគាំទ្រ និងក្រុមបុរសមានទ្រព្យសម្បត្តិ ខណៈដែលតារារូបនេះ បានបញ្ចេញបង្ហោះ រូបថតស្លៀកពាក់ ខើចលើខើចក្រោមជាបន្តបន្ទាប់ នៅក្នុងសង្គមហ្វេសប៊ុកផ្ទាល់ ខ្លួននោះ ។

បើតាមប្រភពពីរង្វង់ អ្នកសិល្បៈជាមួយគ្នា ក៏បាននិយាយខ្សឹបខ្សៀវ អំពីការបង្អួតសម្រស់ដើមទ្រូង ដ៏ទ្រលុកទ្រលន់ របស់តារាចម្រៀង ឃិត សំម៉ាលីស ស្របពេលលេចឮ ដំណឹងថា តារាស្រីវ័យក្មេងរូបនេះ បានចំណាយលុយមិនក្រោម ខ្ទង់ម៉ឺនដុល្លារនោះទេ ក្នុងការចាក់ថ្នាំ ពង្រីកដើមទ្រូងឱ្យមូលក្បំ ដើម្បីជាផ្នែកដ៏សំខាន់ មួយក្នុងការទាក់ទាញ យកការចាប់អារម្មណ៍ ពីសំណាក់មហាជន អ្នកគាំទ្រ និងក្រុមកន្លង់ៗ ជាបុរសសម្បូរទ្រព្យ ។

ប្រភពក្រៅផ្លូវការ មួយចំនួន បានបង្ហើបថា កន្លងមកនេះតារាចម្រៀង ឃិត សំម៉ាលិស ត្រូវបានបុរសអ្នក ជំនួញក្នុងស្រុកម្នាក់ បាននាំនាងទៅកម្សាន្ត នៅប្រទេសថៃ និង បានឧបត្ថម្ភប្រាក់ឱ្យនាង កែសម្រស់បន្ថែមលើ សម្រស់ធម្មជាតិ ពិសេស ដើមទ្រូងដែល មិនសូវសម្បូរសាច់នោះ ឱ្យឡើងមូលក្បំ ដោយការចាក់ថ្នាំបញ្ចូល ពង្រីក ដែលធ្វើឱ្យដើមទ្រូងនាងពេលនេះ មើលទៅគួរឱ្យគ្រឺតក្នាញ់ ជាងពេលមុនៗ ។

កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានធ្វើការទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការបកស្រាយជុំវិញ ព័ត៌មានលើកឡើងខាងលើនេះ ពីសំណាក់ កញ្ញា ឃិត សំម៉ាលីស ដែរ ប៉ុន្តែពេលទទួលទូរស័ព្ទនាងនិយាយដោយខ្លីថា "បង..!ខ្ញុំសុំទោ ស ! កំពុងរវល់ ចាំខ្ញុំទំនេរខ្ញុំតេទៅវិញ..!" ។ រួចក៏បានចុះផ្តាច់ទូរស័ព្ទតែម្តង...៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល