ភ្នំពេញ៖ ជាធម្មតាឲ្យតែដល់ថ្ងៃ ខួបកំណើតម្តងៗ គេឃើញអ្នកសិល្បៈ មិនថាប្រុសស្រីទេ គឺតែងតែខំប្រឹងសម្ញែងពីភាពហ៊ឺហារ ចំណាយលុយខ្ទង់ពាន់ដុល្លារ រៀបចំនៅហាង ឬ សណ្ឋាគារ លំដាប់ផ្កាយដើម្បីឲ្យស័ក្តិសម និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ។ តែដោយឡែក តារាចម្រៀងចំណូលថ្មី ក្នុងផលិតកម្ម ហង្សមាស កញ្ញា សួស វីហ្សា វិញ បែរជាជាប់ដៃជាមួយការងារសិល្បៈ ភ្លេចថ្ងៃខួបកំណើតរបស់ខ្លួន រហូតដល់អ្នកគាំបានធ្វើឲ្យនាងភ្ញាក់ផ្អើលជាខ្លាំង។

កាលពីរាត្រីថ្ងៃ២០ ខែមេសា ម្សិលមិញនេះ ក្រុមអ្នកគាំទ្រ របស់តារាចម្រៀងស្រីវ័យក្មេង កញ្ញា សួស វីហ្សា បានរៀបចំពិធីជប់លៀង ខួបកំណើតគម្រប់ ២៤ឆ្នាំ ឲ្យតារាក្នុងដួងចិត្តរបស់ពួកគេ ដែលការរៀបចំពិធីជប់លៀងនេះ បានធ្វើឲ្យម្ចាស់សាម៉ីខ្លួន កញ្ញា វីហ្សា មានការភ្ញាក់ផ្អើល និងរំភើបចិត្តស្ទើរតែ ទប់ទឹកភ្នែកមិនជាប់ ។

នៅក្នុងឃ្លីបវីដេអូរយៈពេលជាង ៣នាទី អ្នកគាំទ្ររបស់នាងមាន ឈ្មោះថា Chheng Lorng Visa FC បានបង្ហោះជាសាធារណៈ នៅលើ Facebook ផ្ទាល់របស់គេ ដោយនៅក្នុងឃ្លីបវីដេអូនោះ គេឃើញតារាចម្រៀងស្រីល្បីឈ្មោះ ក្នុងស្រទាប់យុវវ័យរូបនេះ បានបញ្ចេញស្នាមញញឹម បិទមាត់មិនជិត ព្រោះតែការសប្បាយចិត្តខ្លាំងពេក បានធ្វើឲ្យនាងបានយ៉ាងខ្លីថា “អូយ ! រំភើបណាស់ ថ្ងៃនេះខ្ញុំអត់ដឹងមុនសោះ គ្រាន់តែមកដល់ផ្ទះភ្លាម ឃើញពួកគាត់ នៅហ្នឹងតែម្តង ” ។

ទស្សនិកជនប្រាកដជា ចង់ដឹងហើយថា នៅក្នុងថ្ងៃខួបកំណើតរបស់ កញ្ញា សួស វីហ្សា នោះ មានការភ្ញាក់ផ្អើល និងរំភើបចិត្ត ហើយមានភាពសប្បាយរីករាយខ្លាំង កម្រិតណា ទៅទស្សនាទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល