កំពត ៖ យុវជនម្នាក់ បើកម៉ូតូបុកជាមួយរថយន្តបែនដឹកដី ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ចំណុចខាងលិច ផ្លូវបំបែកសុវណ្ណសាគរ ចម្ងាយ ១៥ ម៉ែត្រ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា រថយន្តបង្ក និងម៉ូតូរងគ្រោះ បើកបរយ៉ាងលឿនដូចគ្នា ក្នុងទិសដៅ បញ្រ្ចាសទិស គ្នា ម៉ូតូបើកម្នាក់ឯងពីកើតទៅលិច លុះដល់ចំណុចហេតុ អ្នកបើកបរ ទាំងសងខាងបាត់ម្ចាស់ការ ក៏បណ្តាលឲ្យបុកគ្នា លាន់លឺដូចរន្ទះ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តងទៅ ។ ក្រោយហេតុការណ៍ភ្លាម អ្នកបើករថយន្ត បានចុះរត់គេចខ្លួន បាត់ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សិទ្ធ ភេទប្រុស អាយុប្រមាណ ២០ឆ្នាំ រស់នៅភូមិត្រពាំងកញ្ឆែត ឃុំសំរោង ស្រុកទឹកឈូ ខេត្តកំពត បើកបរម៉ូតូ ម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ម៉ូតូខូចខាតធ្ងន់ ។ បច្ចុប្បន្ន កម្លាំងនគរបាលចរាចរណ៍ខេត្ត កំពុងតែធ្វើការវាស់វែង ដើម្បីកំណត់រកអ្នកខុសត្រូវ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល