ក្រោយរយៈពេល 9,5ឆ្នាំ នៃការហោះហើរក្នុងអវកាស ដែលបានឆ្លងកាត់រយៈចម្ងាយជិត 5
ពាន់លានគីឡូម៉ែត្រ យានអវកាស New Horizons របស់ទីភ្នាក់ងារអវកាសអាមេរិក ជិតចូល
ក្បែរកូនភព ភ្លុយតុង (Pluto)។

ដោយត្រូវបានបាញ់បង្ហោះទៅកាន់លំហអវកាស កាលពីវេលាម៉ោង 19 យប់ ម៉ោងក្នុងស្រុក
ថ្ងៃទី 19 មករា ឆ្នាំ 2006 យានអវកាស New Horizons បាន និងកំពុងស្រាវជ្រាវទៅលើកូនភព
ភ្លុយតុង និង Charon ដែលជាព្រះចន្ទធំបំផុតរបស់វា ក្នុងចំណោមព្រះចន្ទចំនួន 5 រួមមាន
Charon, Nix, Styx, Hydra និង Kerberos។

គួររំលឹកថា កាលពីទើបត្រូវបានបាញ់បង្ហោះ New Horizons គឺជាយានអវកាសដែលមាន
ល្បឿនលឿនបំផុត ប៉ុន្តែ បច្ចុប្បន្ន Voyager 1 គឺជាយានដែលហោះហើរបានលឿនជាងគេ
ពោលគឺហោះបាន 62.000គីឡូម៉ែត្រ/ម៉ោង។

តាមគម្រោង នៅវេលាម៉ោង 11:49 នាទីព្រឹកនេះ New Horizons នឹងមកដល់កូនភពភ្លុយតុង
ដោយហោះពីលើប្រមាណ 12.500គីឡូម៉ែត្រ ក្នុងល្បឿន 50.000គីឡូម៉ែត្រ/ម៉ោង។ តួនាទី
របស់យានអវកាសនេះ គឺប្រមូលទិន្នន័យនៃភពនេះ និងបណ្ដាព្រះចន្ទដែលហោះជុំវិញវា ដើម្បី
អាចឱ្យមនុស្សធ្វើការសិក្សាស្រាវជ្រាវលំអិត អំពីអាយុកាល រចនាសម្ព័ន កំដៅ និងបរិយាកាស
របស់ពួកវា។ល។

NASA ឱ្យដឹងថា រូបថតដំបូងរបស់ភ្លុយតុង ដែល New Horizons ថតបាន នឹងត្រូវបានប្រកាស
បង្ហាញ នាថ្ងៃថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រសប្ដាហ៍នេះ។ Alan Stern អ្នកទទួលខុសត្រូវធំក្នុង
គម្រោង New Horizons ថ្លែងថា យានអវកាសនេះ ត្រូវការរយៈពេល មួយឆ្នាំដើម្បីប្រមូល
ទិន្នន័យគ្រប់ជ្រុងជ្រោយអំពភពនេះ មុនពេលវាបំពេញតួនាទីផ្សេងទៀត។ ឆ្នាំ2016 យានអវ
កាសនេះនឹងបញ្ចប់បេសកកម្មរបស់ខ្លួន៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ nbcnews