ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរសទ្សន៍ ប៉ុស្តិ៍លេខ៣ កញ្ញា កែវ
ផល្លិកា ចុងក្រោយនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងកំពុងតែ សម្រេចបាន
បំណងប្រាថ្នា ធ្វើជាពិធីការិនី ខណៈដែលមុននេះ នាងក្តាប់បានតំណែង ក្នុងកម្មវិធី ចំនួន
៥ ផ្សេងទៀតនៅស្ថានីយ ទូរសទ្សន៍ប៉ុស្តិ៍លេខ៣។

វត្តមាននៃការបង្ហាញ មុខមាត់ជាច្រើន ក្នុងនាមជាពិធីការិនី នៅក្នុងកម្មវីធី ប្រចាំស្ថានីយ
ទូរសទ្សន៍ នេះ ដែលជាកត្តាសំខាន់ នាំឱ្យតារាសម្តែង ស្រីវ័យក្មេង កែវ ផល្លិកា កាន់តែរីក
សាយភាយ នូវប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ ដើរទៅមុខ មួយកម្រិតថែមទៀត ។ បើទោះ
បីជាមួយរយៈកាលចុងក្រោយនេះ មិនសូវឃើញនាង បង្ហាញវត្តក្នុងការសម្តែង ខ្សែភាព
យន្តក៏ដោយ។

ប្រពេលជាមួយនឹង ភាពជោគជ័យ កំពុងតែដើរទៅមុខ ជាបណ្តើរៗ ខាងអាជីពពិធីការិនី
ប្រចាំប៉ុស្តិ៍ទូរសទ្សន៍នេះ ក៏ស្រាប់តែមានដំណឹង លេចធ្លាយមកថា កញ្ញា កែវ ផល្លិកា បាន
លួចសាងស្នេហ៍ស្ងាត់ៗ ជាមួយបុរសម្នាក់ ដែលជាសិល្បៈ និងជិតស្និទ្ធជាមួយគ្នាទៀត
ផង។ ផ្អែកតាមប្រភពជិតស្និទ្ធ ជាមួយតារាស្រី កែវ ផល្លីកា និយាយក្នុងលក្ខណៈ សុំមិន
បញ្ចេញឈ្មោះ ប្រាប់ឱ្យដឹងថា តារាស្រីកំពុងឡើងកូដ ក្នុងដំណែងជាពិធីការិនី កញ្ញា កែវ
ផល្លិកា មួយរយៈនេះ គេឧស្សាឃើញនាង បង្ហាញពីភាពស្និទ្ធស្នាល ជាមួយនឹងបុរសម្នាក់
ដែលគេស្គាល់ថា ជាអ្នកនៅក្នុងរង្វង់ សិល្បៈដូចគ្នា។

ប្រភពខាងលើបានបន្តថា បើតាមការសង្កេតមើល ទៅលើអាកប្បកិរិយា ដែលបានបង្ហាញ
ពី ភាពស្និទ្ធស្នាលរវាង អ្នកទាំងពីរនេះ អាចកំពុងតែ លួចបង្កាត់ភ្លើងស្នេហ៍ ក្រៅឆាក ដ៏
ផ្អែមល្ហែមជាមួយគ្នាព្រោះថា កែវ ផល្លីកា គឺជាពិធីការិនីវ័យក្មេង ហើយមានសម្រស់ស្រស់
ស្អាត ។ ចំណែកបុរសម្នាក់ នោះវិញ ក៏មានរាងសង្ហា មើលទៅសក្តិសម នឹងគ្នាទៀតផង។

បើទោះបីជាយ៉ាងណាក្តី ប្រភពមួយនេះ ក៏នៅមិនទាន់បានដឹងច្បាស់ ឱ្យស៊ីជម្រៅជាងនេះ
គ្រាន់តែគេដឹងថា បច្ចុប្បន្នឃើញអ្នកទាំងពីរ កំពុងតែចាប់ផ្តើម បង្ហាញពីទំនាក់ទំនង ជិត
ស្និទ្ធជាមួយគ្នា។ ប៉ុន្តែគេមិនបានដឹងថា ទំនាក់ទំនងនេះវា បានចាប់ផ្តើមកើតឡើង មាន
តាំងពីពេលណា មកនោះទេ ។

ជុំវិញការលេចឮ ព័ត៌មានខាងលើនេះ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៣នេះ គេហ
ទំព័រ Looking TODAY មិនអាច ធ្វើការទាក់ទង ដើម្បីសំការបំភ្លឺ ពីតារាស្រីរូបនេះ បានទេ។
គេហទំព័រ Looking TODAY រង់ចាំស្វាមគមន៍ជានិច្ច រាល់ការចេញមុខ មកបកស្រាយ ពីសំ
ណាក់ កញ្ញា កែវ ផល្លិកា នៅពេលណាមួយ។

កញ្ញា កែវ ផល្លីកា ជាតារាសម្តែង និងជាពិធីការិនីប្រចាំ នៅស្ថានីយទូរសទ្សន៍ ប៉ុស្តិ៍លេខ៣។
កេរ្តិ៍ឈ្មោះរបស់នាង នាពេលបច្ចុប្បន្ននេះ ហាក់ដូចជា មានសន្ទុះលឿន មិនចាញ់តារាជើង
ចាស់ ដែលចូលប្រឡូកអាជីព សិល្បៈមុននាងជាច្រើនឆ្នាំ ប៉ុន្មាននោះទេ។ ពិធីការិនីញញឹម
ចេញថ្ពាល់ខួចគួរឱ្យទាក់ទាញ កញ្ញា ផល្លីកា ជាតារាដែលរះចេញមកពីទឹកដីខេត្តកំពង់ចាម៕

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល