ក្នុងសប្តាហ៍នេះ គេហទំព័រ EnGadget ទើបតែទទួលបានព័ត៌មានមួយនិយាយថា Tablet
Surface ប្រើប្រាស់ Windows RT និង chip ARM នឹងមានតំលៃដ៏អស្ចារ្យគឺ 199 USD
ហើយចាប់ដាក់លក់នៅថ្ងៃទី26/10 ខាងមុខនេះ។ ចំពោះ Surface Pro ដែលប្រើ chip
Ivy Bridge នឹងចេញលក់យឺតជាងនេះបន្តិច។

ចំពោះតម្លៃ tablet របស់ក្រុមហ៊ុន Microsoft ដាក់លក់ក្រោម២០០ដុល្លារអាមេរិកនេះវាពិតជាការ
ផ្លាស់ប្តូរ យ៉ាងធំបំផុតសម្រាប់ក្រុមហ៊ុន Microsoft ទោះបីជាយ៉ាងណាក្រុមហ៊ុនប្រហែលជាចង់
ដណ្តើមយក តំណែងមេដឹកនាំទីផ្សារ លក់ Tablet ធំជាងគេបង្អស់ នៅលើពិភពលោក សម្រាប់
ការលក់ Tablet ទំនើបបំផុតក្នុង តម្លៃថោកបែបនេះ។

បើ Surface លក់ក្នុងតំលៃ 199 USD ពិតមែន វានឹងក្លាយផលិតផលល្អជាងគេនៅលើទីផ្សារ

ស្របពេលជាមួយគ្នានេះដែរ ចំពោះការផ្លាស់ប្តូរនេះ ប្រហែលអាចជាការពិត ពីព្រោះថា ក្រុមហ៊ុន
Microsoft កំពុងតែបង្ហាញថា ខ្លួននឹងយក ឈ្នះលើបណ្តា Tablet នានាដែលចរាចរលក់លើ ទីផ្សារ
យ៉ាងយឺតៗដូចជា iPad របស់ Apple ម៉ូដែលស៊េរីខ្ពស់ និង Nexus 7 ស៊េរីទាបរបស់ Google និង
Kindle Fire របស់ Amazon ។

ជាក់ស្តែង ចំពោះព័ត៌មានស្តីពីតំលៃរបស់ Surface នេះ ត្រូវបានអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft
មិនបកស្រាយអ្វីទាំងអស់ ដោយសុំធ្វើការមិនឆ្លើយតប៕

ដោយ៖ សិលា
ប្រភព៖ TTE & VE