ព័ត៌មានកំសាន្ត ៖ ថ្វីត្បិតតែទំនាក់ទំនងស្នេហារបស់លោក weir sukollawat និងនាង Bella ranee មិនសូវបង្ហាញឲ្យមហាជនបានដឹងក៏ដោយចុះ ប៉ុន្តែគូស្នេហ៏មួយគូនេះតែងតែបង្ហោះសារឆ្លើយឆ្លងគ្នាសំខាន់ និងលួចជួបគ្នាស្ងាត់ក្នុងពិធីបុណ្យណាមួយ ព្រោះម្នាក់ៗសុទ្ធតែពេលទំនេរក្នុងពេលបុណ្យទានបែបនេះ ។

បើរំលឹកទៅថ្ងៃទិវានៃសេចក្តីស្រលាញ់វិញ នាង Bella ranee ក៏បានបង្ហោះសារផ្អែមល្អែមមួយឃ្លា ដោយអរគុណដល់មនុស្សសំខាន់ដែលបានរៀបចំកាដូដ៏ស្រស់ដែលមានប៉េងប៉ោងជាច្រើនសម្រាប់រូបនាង ប៉ុន្តែមិនបាន Tag ឲ្យនរណាម្នាក់នោះឡើយ ហើយក៏ធ្វើឲ្យមហាជនមានចម្ងល់យ៉ាងខ្លាំងថា តើអ្នកណាគឺជាអ្នករៀបចំឲ្យនាង ។

ស្រាប់តែកាលពីយប់មិញនេះ លោក weir sukollawat ក៏បានបង្ហោះរូបថតដូចគ្នាដែលនាង Bella ranee បានបង្ហោះហើយភ្ជាប់មកជាមួយនិងចំណងជើងថា "សូមទោសដែលមិនបានរៀបចំឲ្យបានធំដុំ ប៉ុន្តែខ្ញុំដឹងថាអ្នកចូលចិត្តប៉េងប៉ោងទាំងអស់នេះ ព្រោះក្មេងស្រីតូចនិងគួរឲ្យស្រលាញ់គឺបែបនេះ" ។ ដោយយោងតាមពាក្យរៀបរាប់របស់លោក weir sukollawat អាចបញ្ជាក់បានយ៉ាងច្បាស់ថា លោកគឺជាអ្នករៀបចំឲ្យនាង Bella យ៉ាងពិតប្រាកដមែន ។ Fans ក៏សង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងពីរអាចនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះ ព្រោះម្នាក់អាយុក៏មិនមែននៅក្មេងទៀតដែរ ៕

-ចុចអាន ៖ តើនាង Bella ទទួលបានកាដូ ដ៏ល្អសម្បើមបែបនេះពីអ្នកណាក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់?

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar