CamNews

រន្ធត់ជាមួយវីដេអូ ថយឡានអត់ចេះមើល បុករទេះកូនង៉ែត រួចបើកអូស ទារកតូចជាច្រើនម៉ែត្រ

ព័ត៌មានវីដេអូ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស ស្កាយ បានចេញផ្សាយអត្ថបទមួយកាលពី
ប៉ុន្មានមុននេះអោយដឹងថា នៅឯរដ្ឋ Michigan  សហរដ្ឋអាមេរិក  ឯណោះវិញ  មានឧបទ្ទេវ
ហេតុមួយដែលនឹកស្មានមិនដល់ នោះគឺថា រថយន្តមួយគ្រឿងបានថយក្រោយយ៉ាងតក់ក្រ
ហល់ នឹងស្ទុះទៅបុករទេះរុញកូនង៉ែត រួចក៏បានបើកអូសអស់រយៈចម្ងាយជាច្រើនម៉ែត្រមុន
នឹងបញ្ជប់ បន្ទាប់ពីថយមិនមើលមុខមើលក្រោយ។

គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះ  ក្រុមមន្រ្តីប៉ូលីស  ក៏បានធ្វើការតាមដានស៊ើប
អង្កេត  ដើម្បីបញ្ជាក់អត្តសញ្ញាណបុរសដែលជាបើករថយន្តមួយគ្រឿងនោះ បន្ទាប់ពីគាត់
បានបើករត់គេចខ្លួនបានសម្រេច  ស្របពេលដែលវីដេអូនៃសកម្មភាពគ្រោះថ្នាក់មួយនេះ
ក៏ត្រូវបានចេញផ្សាយអោយដឹងផងដែរ។

យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីខាងលើនេះ​ បានកើតឡើងនៅ
ឯកន្លែងចតឡានមួយ នាហាងមួយកន្លែង ក្នុងរដ្ឋ Michigan   សហរដ្ឋអាមេរិក។ បន្ទាប់ពី
បានកើតមានឡើងនូវគ្រោះថ្នាក់នេះហើយ ស្រ្តីជាម្តាយ  ដែលមានវ័យ ១៨ ឆ្នាំបានទទួល
រងរបួសស្រាល ខណៈកូនប្រុសមួយឆ្នាំរូបនេះ   មិនបានទទួលរងរបួសអ្វីធ្ងន់ធ្ងរនោះទេ។
ខាងក្រោមនេះគឺជាវិដេអូ  តាមដានទស្សនាបន្តិចទៅ  ដើម្បីអោយជ្រាបកាន់តែច្បាស់  ៕

<object width="439" height="376" data="http://www.youtube.com/v/-TiL5HQIVlE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/-TiL5HQIVlE&rel=1" /></object>

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ