ភ្នំពេញ៖ ស្រ្តីឆ្នើមរបស់កម្ពុជាពីររូប ដែលទទួលបានជោគជ័យលើវិថី នៃការអប់រំ និងបណ្តុះបណ្តាល បានទទួលសញ្ញាបត្របណ្ឌិត កិត្តិយសពីសាកលវិទ្យាល័យ (International University of Morality) ដ៏ល្បីនៅសហរដ្ឋអាម៉េរិក ប្រចាំទីក្រុងបាងកក។ ស្រ្តីខ្មែរដ៏ឆ្នើមទាំងពីររូបនេះ គឺលោកស្រីឧកញ៉ា ជា សុវណ្ណនី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបញ្ញាជាតិអន្តរជាតិ និងលោកស្រីឧកញ៉ា ប៊ុន ណារី នាយកសាលា New Gateway International School។

លោកស្រីឧកញ៉ា ជា សុវណ្ណនី និងលោកស្រីឧកញ៉ា ប៊ុន ណារី ជាស្រ្តីខ្មែរពីររូប ក្នុងចំណោមបេក្ខភាពជាង ៤៤នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក ដែលទទួលបានសញ្ញាបត្រ បណ្ឌិតកិត្តិយស ពីសាកលវិទ្យាល័យរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកស្រី មានស្នាដៃល្អផ្តល់ការអប់រំ និង បណ្តុះបណ្តាលចំណេះដឹង និងជំនាញដល់និស្សិតកម្ពុជារាប់ពាន់នាក់។

ពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយសនេះ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល