CamNews

តារាសិចស៊ី ឃិត សំម៉ាលីស ត្រូវស្វាមីព្រលែងឲ្យមកកាច់រាងក្នុងសិល្បៈវិញ ក្រោយបាត់មុខជាង១ឆ្នាំ

(ភ្នំពេញ)៖ តារាចម្រៀងសម្រស់​ផូរផង់ សាច់សខ្ចីនិយមស្លៀកពាក់សិចស៊ី​ អ្នកនាង​ ឃិត សំម៉ា​លី​ស ដែលបាន​បាត់មុខអស់មួយរយៈ​ធំក្រោយ​សម្រេចរៀបការ និងបោះបង់ចោ​លសិល្បៈ​​ ទៅ​រស់​នៅជាមួយស្វាមី ខេត្តបន្ទាយមានជ័យនោះ ឥឡូវបានសម្រេចចិត្ត​វិលចូលសិល្បៈឡើងវិញ​ហើ​យ ដើម្បី​បង្ហាញ​ស្នាដៃនៅលើអាជីព ដែល​ធ្លាប់លេច​មុខ​មាត់ ​ប្រកបដោយសំឡេងគាំទ្រ។​​ ​

ប្រភពពីរង្វង់អ្នកសិល្បៈ ធ្លាប់ស្គាល់ជាមួយនាង បានបង្ហើបប្រាប់ឲ្យដឹងថា អតីតតារាចម្រៀង​ របស់ផលិតកម្មដាយម៉ិន អ្នកនាង ឃិត សំម៉ាលីស ក្រោយពីបាត់​ខ្លួនជាង១ឆ្នាំមក បានវិលចូលសិ​ល្បៈ​​ជាថ្មី ឡើងវិញហើយ តាមរយៈ​កា​រផ្ញើ​ខ្លួន នៅក្នុងពន្លកផលិតកម្មថ្មី ដែលមានឈ្មោះថា​«បុត្រា​» ខ​ណៈដែលស្វាមីរបស់នាង ក៏បានឯ​ក​ភាព ឲ្យវិលចូលបម្រើ​លើ​វិស័យចម្រៀងវិញ ផងដែរ។

ប្រភពដដែល បានបន្តថា បច្ចុប្បន្នតារាចម្រៀងស្រី អ្នកនាង ឃិត សំម៉ាលីស ឧស្សាហ៍ចុះឡើ​ង​ភ្នំ​ពេញណាស់ ដើម្បីចូលរួមថតសម្តែង​បទចម្រៀងថ្មីៗរបស់ខ្លួន ឲ្យផលិតកម្ម «បុត្រា»។​ ម្យ៉ាង​ទៀ​ត​បទចម្រៀងរបស់នាងមួយចំនួន គ្រោងត្រៀមចេញលក់ឆាប់ៗនេះ ដើម្បីប្រកួតប្រជែង ដណ្តើមយកទីផ្សារគាំទ្រជាថ្មីឡើងវិញ បន្ទាប់ពីបាត់មុខជាង១ឆ្នាំ ដោយសំងំរួមរស់សាងសុភមង្គលស្នេហា ជាមួយស្វាមី និងការពង្រីកមុខជំនួញរបស់ខ្លួន នៅឯខេត្តបន្ទាយមានជ័យ។

ថ្លែងប្រាប់គេហទំព័រ Khmertalking តាមទូរស័ព្ទ​នៅរសៀល ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ តា​រា​ស្រី​​អ្នកនាង ឃិត សំម៉ាលីស បាននិយាយទទួល​ស្គាល់ថា នាងពិតជាសម្រេចចិត្ត វិលចូ​លប​ម្រើ​លើ​វិស័យ​សិល្បៈវិញ បន្ទាប់ពីមានការឯកភាពពីស្វាមីនោះ។ ប៉ុន្តែមិនមែនចូលផលិ​តកម្ម​​ចា​ស់​វិញ​ទេ ពោល​គឺចម្រៀងឲ្យផលិតកម្មថ្មី ទើបបង្កើតឡើង​មានឈ្មោះថា «បុត្រា» ដែលកំពូងត្រៀ​ម​ចេញលក់ CD និងVCDវ៉ុល១ នៅលើទីផ្សារជាលើកដំបូង។

អ្នកនាង ឃិត សំម៉ាលីស ក៏បានថ្លែងបញ្ជាក់បន្ថែម ពីមូលហេតុដែលនាំឲ្យនាងបាត់មុ​ខ ពីវិ​ស័​យ​សិល្បៈអស់មួយសន្ទុះធំ ក្រោយពេលរៀបការ ជាមួយស្វាមី​នៅ​ខេត្តបន្ទាយមានជ័យថា «ចា៎! បង កត្តាដែលធ្វើឲ្យខ្ញុំ បាត់មុខពីសិល្បៈអស់រយៈពេល ជាង១ឆ្នាំនេះ ក៏ព្រោះតែខ្ញុំរវល់​ក្នុង​កា​រមើ​លខុស ត្រូវលើមុខជំនួញជាមួយស្វាមីរបស់ខ្ញុំ ដែលមាននៅ​ឯខេត្តបន្ទាយមានជ័យ​ឯ​ណោះ​។ ម្យ៉ាងវិញទៀតកាលនោះ ខ្ញុំក៏ចង់សម្រាកមួយរយៈសិន​ដែរ ដើម្បីមើលការ​ខុសត្រូវ​ ​ពង្រឹងមុខជំនួញ ជាមួយស្វាមីរបស់ខ្ញុំ តែពេលនេះខ្ញុំមកវិញហើយ​»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង