CamNews

កងទ័ពមួកខៀវ កម្ពុជា ជាង១០០នាក់ នឹងមាតុភូមិនិវត្ត ពីប្រទេសម៉ាលី នារសៀលថ្ងៃនេះ

ភ្នំពេញៈ យោងតាមមន្រ្តី នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំង រក្សាសន្តិភាព ដែលហៅកាត់ថា NPMEC ដែលសុំមិនឲ្យ បញ្ចេញឈ្មោះ បានឲ្យដឹងថា កងកម្លាំងមួកខៀវ របស់កម្ពុជាប្រមាណ១៣៥នាក់ នឹងមាតុភូមិនិវត្តមកកម្ពុជាវិញ នៅរសៀល ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៥នេះ បន្ទាប់ពីពួកគេបាន បំពេញ បេសកកម្ម អស់រយៈពេលមួយឆ្នាំ នៅប្រទេសម៉ាលី ។

យោងតាមមន្រ្តីដដែល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាព្រឹកថ្ងៃទី៥ នេះថា ពួកគេនឹង មាតុភូមិនិវត្តវិញនា ថ្ងៃនេះ ក៏ប៉ុន្តែពុំមានការទទូលអធឹកអធ័ម ដូចកាលពីមុននោះឡើយ ក៏ប៉ុន្តែពួកក៏ ត្រូវបានពិនិត្យសុខភាព យ៉ាងយកចិត្តទុក ដាក់ផងដែរ ដើម្បីបង្ការនូវជំងឺអេបូឡា ។

មន្រ្តីនៃ NPMECនេះបានបន្តទៀតថា មុននឹងបញ្ជូនក្រុមទាហានជួរមុខ ពីបេសកកម្មនៅប្រទេសម៉ាលី មកកម្ពុជាវិញនេះ អង្គការសហប្រជាជាតិ បានធ្វើការពិនិត្យសុខភាពពួកគេគ្រប់បែបយ៉ាង ជាពិសេសជំងឺអេបូឡាតែម្តង ហើយមកដល់កម្ពុជានាយកដ្ឋាន ជំងឺឆ្លងក្រសួង សុខាភិបាល និងនាយកដ្ឋាន សុខាភិបាលក្រសួងការពារជាតិកម្ពុជា ក៏នឹងធ្វើការពិនិត្យពួកគេម្តងទៀតផងដែរ។

សូមរំលឹកថា ចាប់តាំងពីឆ្នាំ២០០៦ មករហូតដល់នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូន កង ទ័ពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានចំនួន១៥លើកស្មើរនឹង ជាងពីរពាន់នាក់ ហើយ ទៅកាន់ប្រទេសចំនួនប្រាំពីរ ហើយដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋ អាហ្វ្រិក កណ្តាល លីបង់ ស៊ីរី និងម៉ាលីជាដើម។

ទាហានមួកខៀវដែល កម្ពុជាបានបញ្ជូននោះគឺសុទ្ធតែ ធ្វើការបណ្តុះបណ្តាលជំនាញជាច្រើន ដូចជាការ ដោះមីន វិស្វកម្ម ពេទ្យ និងដឹកជញ្ជូនជាដើម ហើយពួកគេ ត្រូវបានធ្វើការបណ្តុះបណ្តាល ដោយខ្លួនឯង ពាក់កណ្តាល និងពាក់កណ្តាលទៀត ត្រូវបានប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុន ចិន អាម៉េរិក បារាំង អូស្រ្តាលី និងប្រទេសឥណ្ឌា បានជួយ។

នាយឧត្តមសេនីយ៍សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សា សន្តិភាពតែងតែ ប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិ នៅតែត្រូវការប្រទេស កម្ពុជា ជាដរាបសម្រាប់ឲ្យ ជួយ អន្តរាគមន៍ លើពិភពលោក ពីព្រោះថាអង្គការនេះ បានចាត់ទុកថា ប្រទេសកម្ពុជា បានមានបទ ពិសោធន៍ ច្រើនលើផ្នែកនេះជាច្រើនហើយក៏មានគ្រួបង្វឹកសុទ្ធ តែប្រទេសមហាអំណាចធំៗថែមទៀតផង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល