(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា សប្ដាហ៍ទី៦ ដែលទើបបញ្ចប់កាលពីម្សិលមិញ បានបន្សល់នូវរឿង ៣យ៉ាងគួរឲ្យចាប់អារម្មណ៍ ក្នុងចំណោមក្រុមទាំង ១០ ដែលធ្វើការយ៉ាងស្វិតស្វាញនៅលើទីលាន ៣ផ្សេងៗគ្នា ។

រឿងទី១៖ ក្រុមព្រះខ័នរាជស្វាយរៀង បានស្គាល់បរាជ័យលើកដំបូង ក្រោយថ្វីជើងក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៥-១ កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ។ ក្រុមទាំងពីរ សុទ្ធតែជាក្រុមកំពុងឡើងជើងដូចគ្នា ប៉ុន្ដែគេមិននឹងស្មានថា ក្រសួងការពារជាតិ អាចទម្លុះសំណាញ់ទីក្រុមម្ចាស់ផ្ទះ រហូតដល់ ៥គ្រាប់នោះទេ ។
ជ័យជម្នះនេះ បានជួយក្រុមក្រសួងការពារជាតិ ឡើងឈរកំពូលតារាងជាបណ្ដោះអាសន្នសាជាថ្មីក្នុងសប្ដាហ៍ទី៦នេះ ដោយមាន ១៥ពិន្ទុងក្នុងដៃ ក្រោយឆ្លងកាត់ ៦ប្រកួតឈ្នះ៥ និងចាញ់១ ខណៈក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់មកចំណាត់ថ្នាក់លេខ៣ មាន ១៣ពិន្ទូ បន្ទាប់ពី ៥លើក ឈ្នះ៤, ចាញ់១ និងស្មើ១ ។

រឿងទី២៖ កីឡាករឆ្នើម គួច សុកុម្ភៈ របស់ក្រុមណាហ្គាវើល បានរងរបួសដាច់សរសៃកែងជើងឆ្វេង ពេលប្រកួតជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ខណៈក្រុមណាហ្គាវើល យកឈ្នះដោយលទ្ធផល ៣-១ កាលពីថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ ។ ភ្លាមៗនោះ សុកុម្ភៈ ក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលផងដែរ ។

យោងតាមលទ្ធផលបឋមរបួសដាច់សរសៃកែងជើង គួច សុកុម្ភៈ ត្រូវបានគ្រូពេទ្យជំនាញអះអាងថា អាចនឹងត្រូវធ្វើការវះកាត់ ហើយក៏ត្រូវការពេលវេលាព្យាបាលយ៉ាងតិច ២ខែផងដែរ ។ មកទល់នឹងពេលនេះ ក្រុមគ្រួសាររបស់កីឡាករ គួច សុកុម្ភៈ ក៏គ្រោងនឹងបញ្ជូនប្រធានក្រុមរងនៃក្រុមណាហ្គាវើលនេះ ទៅព្យាបាលនៅវៀតណាមទៀតផង ។

រឿងទី៣៖ ក្រុមបឹងកេតអង្គរ បានយកឈ្នះក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-០ ទាំងចម្រូងចម្រាស រហូតមានការប៉ះទង្គិចគ្នា ២លើកទៀតផង ។ ការប៉ះទង្គិចគ្នាក្នុងការប្រកួតលើទឹកដីភ្នំពេញក្រោន នៃកីឡដ្ឋាន RSN នេះ គឺបានកើតឡើង បន្ទាប់ពីក្រុមភ្ញៀវបឹងកេត រកបានគ្រាប់បាល់នាំមុខ ១-០ ដែលធ្វើសម្រេចដោយកីឡាករ សុខ សុវណ្ណ ។

បន្ទាប់ពីមានគ្រាប់បាល់នាំមុខបែបនេះ ក្រុមទាំងពីរបានព្យាយាមដាក់សម្ពាធទៅវិញទៅមកកាន់តែខ្លាំង ដើម្បីប្រជែងយក ៣ពិន្ទុ ប៉ុន្ដែការព្យាយាមវាយសម្រុកនេះនាំឲ្យកីឡាករកូរ៉េខាងត្បូង ដែលជាសមាជិកថ្មីរបស់ភ្នំពេញក្រោន ប៉ះគ្នាជាមួយកីឡាករ ហុង ផេង ដែលជាហេតុនាំឲ្យមិត្តរួមក្រុមដទៃប៉ះគ្នាបន្ដ ។

ការប៉ះទង្គិចគ្នាលើកទី១នេះ ត្រូវបានអាជ្ញាកណ្ដាល ពិន័យកាតក្រហមកីឡាករ ២នាក់គឺកីឡាករ ហុង ផេង របស់បឹងកេត បន្ទាប់ពីទទួលបានកាតលឿង ២ដង និងពិន័យកាតក្រហមកីឡាករ Jang In Yong របស់ភ្នំពេញក្រោនតែម្ដង ។ ប៉ុន្ដែបន្ដិចក្រោយមកក៏មានការប៉ះទង្គិចគ្នាលើកទី២ រហូតធ្វើឲ្យអ្នកចាំទីបឹងកេត ស៊ូ យ៉ាទី ទ្រាំមិនរត់មករកវាយលើកីឡាករភ្នំពេញក្រោនទៀតផង ប៉ុន្ដែត្រូវមិត្ដរួមក្រុមឃាត់ទាន់ពេល ៕

<object width="480" height="380" data="http://www.youtube.com/v/iyqLDY9JsOI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/iyqLDY9JsOI&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង