(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមេសានេះ បានថ្លែងអំណរគុណ ដល់ជូនរួមជាតិទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសមិត្តបរទេស ដែលបានគាំទ្រ Facebook របស់សម្តេច តាមរយៈការចុច Like ដែលរហូតមកដល់ថ្ងៃនេះ ចំនួននៃការ Like បានកើនឡើងរហូតជាង៤លាន។

សម្តេចបានបញ្ជាក់ថា «ចាប់តាំងពីខ្ញុំបានប្រើប្រាស់ Facebook គឺខ្ញុំបានទទួលព័ត៌មាន និងសុខទុក្ខពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការ និងយុវជន បានកាន់តែរហ័សលឿន ដែលបានជួយដល់ខ្ញុំ ក្នុងការរកដំណោះស្រាយ សមស្របទាន់ពេលវេលា ដើម្បីជួយបងប្អូនជនរួមជាតិ»។

សម្តេចតេជោបានបន្ថែមទៀតថា «ខ្ញុំសូមលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ដែលប្រើប្រាស់ Facebook សូមមានការទទួលខុសត្រូវ ហើយចូលរួមផ្សព្វផ្សាយនូវអ្វី ដែលល្អមានប្រយោជន៌ដល់សង្គម និងប្រទេសជាតិយើង ។ ខ្ញុំក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួម និងផ្តល់ព័ត៌មានតាមរយៈ Facebook អំពីតម្រូវការក្នុងការចែកចាយ និងផ្តល់ទឹកជូនបងប្អូនរងគ្រោះ នៅទូទាំងប្រទេសមករដ្ឋាភិបាល បានទាន់ពេលវេលា»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បាន ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អជានិច្ចផងដែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី