(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យភ្នាក់ងារ Fresh News ដឹងថា កម្លាំងរបស់លោកបានបើកការស្រាវជ្រាវ រហូតតាមបង្ក្រាប និងចាប់ខ្លួនមុខសញ្ញាប្លន់២នាក់ ជាបន្តបន្ទាប់ ខណៈជនទាំងនេះ បានប្រើដាវកាប់គំរាមប្លន់យកទូរស័ព្ទ កាបូបលុយ និងសម្ភារផ្សេងៗ ពីបងប្អូនប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ។

ក្នុងប្រតិបត្តិការឃាត់ខ្លួន មុខសញ្ញាទាំង២នាក់ខាងលើនេះ ត្រូវបានអនុវត្តន៍ និងធ្វើឡើងជាបន្តបន្ទាប់នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦នេះ នៅចំណុចផ្លូវរថភ្លើង ស្ថិតក្នុងភូមិដើមខ្វិត សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ទៀង ច័ន្ទសារ បានបញ្ជាក់ថា «បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម កម្លាំងនគរបាលរបស់យើង បានបន្តស្រាវជ្រាវសហការ និងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ទួលសង្កែដោយកំណត់បានមុខសញ្ញា ដែលតែងតែធ្វើសកម្មភាព ដោយប្រើដាវកាប់គំរាមប្លន់យកទូរស័ព្ទ កាបូបលុយ រួមនិងសម្ភារផ្សេងៗពីប្រជាពលរដ្ឋតាម ដងផ្លូវសាធារណៈក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ»។

លោកអធិការ បានឲ្យដឹងទៀតថា ក្រោយឃាត់ខ្លួនសួរនាំ មុខសញ្ញាត្រូវជាប់សង្ស័យទាំង២នាក់ បានឆ្លើយសារភាព ប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០១៦យប់ មិញនេះ ពួកគេទាំង២នាក់ បានធ្វើសកម្មភាពប្រើដាវភ្ជង់ប្លន់ យកបានទូរស័ព្ទដៃចំនួន២គ្រឿង និងប្រាក់ដុល្លារចំនួន២៥០$ ពីជនរងគ្រោះពិតប្រាកដមែន ។

លោកអធិការ បានបន្តថា មុខសញ្ញាត្រូវឃាត់ខ្លួន៖ ឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ម្ដុំផ្លូវរថភ្លើង ស្ថិតក្នុង ភូមិដើមខ្វិត សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ និងម្នាក់ទៀត ឈ្មោះ បូរី ភេទប្រុស អាយុ៤០ឆ្នាំ មានមុខរបរនិងស្នាក់នៅ មិនពិតប្រាកដ។ រីឯជនរងគ្រោះឈ្មោះ អូន សុ ភក្តិ ភេទ ប្រុស អាយុ១៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្បែរចំណុចកើត ហេតុខាងលើ។

បច្ចុប្បន្ន ជនត្រូវសង្ស័យទាំង២នាក់ ត្រូវបញ្ជូនទៅឃុំខ្លួន សាកសួរបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរៀបចំកសាងសំនុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី