CamNews

ក្រសួងព័ត៌មាន អំពាវនាវឲ្យ ពលករ ចេញទៅធ្វើការងារ នៅកូរ៉េ ដោយស្របច្បាប់

ភ្នំពេញ ៖ ក្រសួងព័ត៌មានបាន ប្រកាសនីតិវិធី នៃការចេញទៅបម្រើការងារ ស្របច្បាប់នៅសាធារណរដ្ឋ កូរ៉េ ក្រោមប្រព័ន្ធអនុសញ្ញាតមុខរបរ (EPS) តាមរយៈគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករ ទៅបរទេស(MTOSB) ដើម្បីជៀសវាង ការឆបោកពីសំណាក់ជនខិលខូច មួយចំនួន មកលើ ប្រជាពលរដ្ឋកម្ពុជា។

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៥ បានឲ្យដឹងទៀតថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផលិតស្ប៉ត វីដេអូស្រ៊ីឌី ផ្សព្វផ្សាយដល់សាធារណជនដែលមានបំណង ទៅបម្រើការងាតនៅសាធារណរដ្ឋកូរ៉េ ឲ្យបានយល់ដឹងច្បាស់ពី នីតិវិធីនៃការចេញទៅបម្រើការងារ ស្របច្បាប់នៅទីនោះ។

ប្រភពបន្តថា ជាងនេះទៅទៀតនីតិវិធីបានស្ថិតនៅក្រោមប្រព័ន្ធអនុសញ្ញតមុខរបរ តាមរយៈគណៈកម្មាធិ​ការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស ដើម្បីបង្កលក្ខខណៈងាយស្រួលក្នុងការបំពេញសំណុំបែបបទឲ្យស្របតាមនីតិវិធីច្បាប់និងជៀសវាងនូវការយល់ច្រទ្បំ ឬការឆបោកពីសំណាក់ជនខិលខូច មូយចំនួន មកលើប្រជាពលរដ្ឋ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល