កំពង់ចាម៖ ប្រជាពលរដ្ឋ នៅស្រុកតំបែរ ខេត្តកំពង់ចាម នៅមានប្រជាពលរដ្ឋ ជាច្រើននាក់ មកពីខេត្ត ផ្សេង ទៀត បាននាំគ្នា ផ្អើលមករកក្មេង ប្រុសម្នាក់ នៅបៅដោះម្តាយនៅឡើយ ទើបតែមានអាយុ ជាង២ឆ្នាំ ប៉ុណ្ណោះ ដើម្បីព្យាបាលជំងឺឲ្យពួកគាត់ ។ ហើយក្មេងប្រុសនោះ មានឈ្មោះគង់ កេង មានអាយុជាង២ ខួបប៉ុណ្ណោះ មានទីលំនៅក្នុងភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តកំពង់ចាម ដែលបច្ចុប្បន្ន ត្រូវបានគេ ហៅថា ព្រះអង្គតូច ។

បើតាមលោក គឹម ចាន់ ដែលជាអ្នកកាន់មីក្រូ ទទួលឈ្មោះអ្នកជំងឺ បានរាយរ៉ាប់ឲ្យដឹងថា ទារកឈ្មោះ គង់ កេង អាយុ២ខួប៣ខែ ឪពុកឈ្មោះ សាន គង់ អាយុ២៥ឆ្នាំ និង ម្តាយឈ្មោះ ផាត សឿន បច្ចុប្បន្ន រស់នៅ ភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តកំពង់ចាម ។

លោក គឹម ចាន់ បានឲ្យដឹងទៀតថា កុមារា គង់ កេង ហៅព្រះអង្គតូច មុនឈានដល់ព្យាបាល ជំងឺទូទៅ នេះ គឺព្រះអង្គតូច បានព្យាបាលជម្ងឺជីតារបស់ខ្លួន ឈ្មោះ សឹង ផាត ដែលគាត់ធ្លាប់មានអាការៈឈឺ សន្លាក់ ដៃ ជើង ជាយូរមកហើយ ។ហើយការផ្តើមព្យាបាលនោះ ព្រះអង្គតូចបាននិយាយ ទៅកាន់ជីតា របស់ខ្លួន «ផឹកថ្នាំ អូនទៅ អូនជាអ្នកផឹកឲ្យ ជីតាមើលមុន» ដើម្បីកុំឲ្យជីតារបស់ខ្លួនសង្ស័យថា ក្រែងមានជាតិពុល ពីព្រោះនៅក្នុងទឹកថ្នាំនោះ មានស្លឹករុក្ខជាតិ ដែលមិនស្គាល់ឈ្មោះ ។ ឃើញដូច្នេះ ជីតា ក៏ផឹកតាមព្រះអង្គ តូច ហើយក៏ចាប់ធូរស្បើយ បណ្តើរៗ រហូត បានគ្រាន់បើមែនទែន ។

លោក គឹម ចាន់ បានបន្តថា ក្រោយពី ជីតាព្រះតូចបានជា សះស្បើយ ភាពអស្ចារនេះ ចេះតែល្បីតៗគ្នា ដែលធ្វើឲ្យមនុស្សក្នុងភូមិ និងពីភូមិមួយ ទៅភូមិមួយ បានមករកព្រះអង្គតូច ឲ្យជួយព្យាបាលជំងឺ ឲ្យជាហូរហែរ ជាប្រភេទជំងឺ ទូទៅតែម្តង។ ហើយការព្យាបាលរបស់ព្រះអង្គតូចគឺតាមរយៈទឹកមន្ត ប្រេងក្រឡា និងថ្នាំខ្មែរផ្សំ ចេញពីដើម រុក្ខជាតិ ចម្រុះ។

លោក គឹម ចាន់បានបញ្ជាក់ទៀតថា អ្នកជំងឺដែលមករកព្រះតូច ជួយព្យាបាល ដំបូងត្រូវរៀបចំ រណ្តាប់ មានដូចជា ទានក្រហម៥ដើម ធូប១ដុំ ខារ៉ាបាវ ១កំប៉ុង បារី១កញ្ចប់ និងថវិកា ៤០០០រៀល ហើយ សរសេរឈ្មោះ អ្នកជំងឺ ដោយមានបញ្ជាក់ប្រភេទជំងឺ និងបញ្ជាក់អាស័យដ្ឋានផងដែរ ហើយត្រូវ យករណ្តាប់ ទាំងនោះដាក់ទៅលើផ្ទះដើម្បី ឲ្យព្រះសង្ឃចំនួន៣អង្គ និងព្រះអង្គតូច ប្រោសព្រហ្ម មុននឹង យកថ្នាំទៅព្យាបាល ។ ហើយអ្នកជំងឺទាំងអស់ត្រូវទទួល ប័ណ្ណលេខរៀងថ្ងៃនេះ ត្រូវរង់ចាំថ្ងៃស្អែក ទើប ត្រូវបានហៅឈ្មោះ ចូលព្យាបាល និងថ្ងៃខានស្អែកទើបទទួលបានថ្នាំយកទៅព្យាបាល ។

លោក គឹម ចាន់ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ចំពោះការទៅរកដើមថ្នាំ គឺរូបព្រះអង្គតូច ទៅជាមួយលោក ឪពុក ហើយចង្អុលដើមរុក្ខជាតិប្រាប់ឪពុក ឲ្យដកយកមក ធ្វើជាឧិសថតែម្តង ។ ក្រោយពីអ្នកជំងឺបានយកទៅដាំផឹក ឃើញថាបានជាសះស្បើយ ពិសេសគឺជម្ងឺ ស្ពឹកដៃជើង សន្លាក់ ដើរ មិនរួច និយាយមិនកើត ឬក៏ខ្មោច ចូលជាយូរឆ្នាំ ក៏ព្រះអង្គតូចអាចព្យាបាលបានដែរ ។ជាងនេះទៅទៀត បើអ្នកមាននិស្ស័យ ព្រះអង្គអាចសម្លឹងមើលមុខ ហើយយកធូប ឬ ប៉េងប៉ោងទៅគួស កាន់តែឆាប់ជាជម្ងឺ ។ហើយរបៀបព្យាបាលតាម ទឹកមន្ត និង ប្រេងក្រឡា គឺក្រោយពេលព្រះអង្គតូចបានប្រោសព្រហ្មរួច យកទៅលាភមុខ លាភខ្លួន និងផឹក។ហើយក្នុង១ថ្ងៃ ព្រះអង្គតូចធ្វើការប្រស់សត្វ ចំនួន២ដង គឺចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០ ហើយចន្លោះពីម៉ោង១០សម្រាក (អឹមដោះម្តាយ) លុះដល់មោង១រសៀលទើបបន្តព្យាបាល ដល់ល្ងាចតែម្តង ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 3 និង iPad 4 ត្រូវបាន Apple បញ្ឈប់ផលិតលក់, iPad 2 នៅបន្តបេសកកម្ម
- OS X 10.9 ដោនឡូត Free ចាប់ពីថ្ងៃនេះតទៅ Support កុំព្យូទ័រ Laptop ច្រើនស៊េរី
- Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង Chip Haswell, ថ្មល្អជាងមុន
- iPad mini អេក្រង់ Retina CPU A7 តំលៃចាប់ពី ៣៩៩ ដុល្លារ បង្ហាញខ្លួន ជាផ្លូវការហើយ
- iPad ជំនាន់ថ្មី ជាមួយនឹងឈ្មោះហៅថា iPad Air បង្ហាញខ្លួនជាផ្លូវការ, ស្រាល និងខ្លាំងជាងមុន

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល