ព័ត៌មានអន្តរជាតិ ៖ អភិបាលរដ្ឋ South Carolina គូសបញ្ជាក់អោយដឹងថា ករណីភ្លៀងធ្លាក់ នៅ តាមតំបន់មួយចំនួន នារដ្ឋ South Carolina គឺនាំមកនូវ ជំនន់ទឹកភ្លៀង មានរយៈខ្ពស់បំផុតក្នុងរយៈពេល ១០០០ ឆ្នាំកន្លងមកនេះ ខណៈគ្រោះជំនន់ទឹកភ្លៀង លើក នេះបានបណ្តាលអោយ មនុស្ស ហោចណាស់ ៦ នាក់ ស្លាប់បាត់បង់ជីវិត ។

ជំនន់ទឹកភ្លៀង មានរយៈកំពស់ខ្ពស់បំផុតដល់ទៅ ៣៥ ស.ម ក្រោយភ្លៀងធ្លាក់គំហុក ៣ថ្ងៃជាប់ គ្នា នៅក្នុងទីក្រុង Charleston ។ បណ្តាគ្រឹះស្ថានអប់រំនៅក្នុងរដ្ឋ South Carolina ក៏ដូចជាបណ្តា ផ្លូវហាយវេមួយចំនួនផ្សេងទៀត ត្រូវរំពឹងទុកថា នឹងបិទជាបណ្តោះ អាសន្ន ចាប់ពីថ្ងៃច័ន្ទ ដើម សប្តាហ៍នេះ ។

ជាការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់អភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley បំភ្លឺ អំឡុងចុងសប្តាហ៍ថ្ងៃអាទិត្យនេះ អោយដឹងថា ៖ ពួកយើងពុំធ្លាប់បានឃើញ ជំនន់ទឹកភ្លៀង អា ក្រក់យ៉ាងដូច្នេះ ក្នុងរយៈពេល ១០០០ ឆ្នាំមកហើយ ខណៈអាជ្ញាធរ ពាក់ព័ន្ធស្នើសុំ ក៏ដូចជា ទទូចអោយពលរដ្ឋក្នុងស្រុក ចូរកុំចាកចេញពីលំនៅស្ថាន បើគ្មានការចាំបាច់ ។

លោកស្រីបន្តអោយដឹងថា ៖ "ជំនន់ទឹកភ្លៀង មិនមានសុវត្ថិភាព នោះទេ ពោល ច្រើនជាងមាន រយៈកំពស់ខ្ពស់ បណ្តាទឹកជំនន់ ទឹកភ្លៀងទាំងនោះ នាំ មកនូវ ពពួកបាក់តេរី ដូចគ្នាដែរ" ។ គួរ រំឮកថា ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រកាសអាសន្ន រដ្ឋ South Carolina ខណៈបរិបទប្រការនេះ បង្កជាលទ្ធភាពដល់រដ្ឋ ក៏ ដូច ជា អាជ្ញាធរពាក់ព័ន្ធ មានលទ្ធ ភាពក៏ដូចជា សិទ្ធទទួលប្រាក់ជំនួយ ដោះស្រាយវិបត្តិជំនន់ទឹកភ្លៀង ដ៏ប្រឈមលើកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី