CamNews

ផ្តន្ទាទោស ស្រ្តីវៀតណាម២នាក់ ដាក់គុកម្នាក់ៗ២ឆ្នាំ ៦ខែ ពីបទ​ការ​នាំ​ក្មេងស្រី​ទៅ​ដេក​ជា​មួយ​បងតាៗ

ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បានប្រកាស សាលក្រម ផ្តន្ទា​ទោស ​ស្រ្តីជនជាប់ចោទ ជនជាតិវៀតណាម ចំនួន២នាក់ ដាក់គុកម្នាក់ៗ រយៈពេល ២ និង៦ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ សម្រាប់ដាក់ចូលនៅ ក្នុងថវិកាជាតិ ទាក់ទងនឹង ករណី នាំក្មេងស្រី វៀតណាម ជាច្រើននាក់ នាំយក​ទៅ​វ៉ៃសិច ជាមួយពួកបុរសៗ ដែលនិយម ទិញសេវ៉ាផ្លូវភេទ នៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ ប្រព្រឹត្តនៅក្នុង រាជធានីភ្នំពេញ នៅក្នុង កំឡុងខែ មីនា ឆ្នាំ២០១៤។

លោក ម៉ុង មុនីសោភា ចៅក្រមជំនុំជម្រះ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជន​ជាប់​ចោទ​ទាំង២​នាក់ ​ខាង​លើនេះ មានឈ្មោះ ទី១- ឡេ ធីយីម ភេទស្រី  អាយុ ២៥ ឆ្នាំ ជនជាតិវៀតណាម និង ទី២- ឈ្មោះ ភឿង ​ធីម៉ាយសៀង ភេទស្រី អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម ។

ជនជាប់ចោទទាំង២នាក់ ត្រូវបានតុលាការ សម្រេច ផ្តន្ទាទោស ដាក់គុកម្នាក់ៗ រយៈពេល ២ និង៦ឆ្នាំ និង​ពិន័យជា ប្រាក់ម្នាក់ៗ ចំនួន៥លានរៀល និងត្រូវបានចាប់ខ្លួន កាលកំឡុងខែមីនា ឆ្នាំ២០១៤៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល