គ្រោះថ្នាក់ ប្លែកៗ ៖ វេលាទាបភ្លឺ ម្សិលមិញនេះ បុរស ម្នាក់ បាន ទូរស័ព្ទ ប្តឹងមន្រ្តីប៉ូលីស ទទួល បន្ទុក សេវាកម្មអាសន្ន ពីស្ពានមួយកន្លែង ក្នុងក្រុង Hangzhou ប្រទេសចិន ធ្វើសេចក្តីរាយការណ៍ អោយដឹងថា មានរថយន្តទំនើបមួយគ្រឿង នៅមិននៅ បែរជាបោលចូលទឹក បឹងទាំងកម្រោល តែ ម្តង ទំនងជាក្តៅម៉ាស៊ីនខ្លាំងហើយមើលទៅ ។ ជាការគូសបញ្ជាក់ ពីមន្រ្តី ប៉ូលីស ប្រចាំតំបន់កើត ហេតុ អោយដឹងថា បុរសជាម្ចាស់រថយន្ត និងជាអ្នកបើករថយន្ត ដោយ ផ្ទាល់ដៃ នោះ លោកមាន ឈ្មោះថា Tang បានបើករថយន្តបោលចូល ទឹក បឹង West Lake ទាំង កម្រោល ដោយអចេតនា ខណៈពេលដែលលោក រវល់ខ្លាំង ជាមួយនឹង ទូរស័ព្ទ Smartphone របស់ខ្លួន ។

ក្រុមការងារ សារព័ត៌មានក្នុងស្រុក ប្រទេសចិន បានចុះទៅ ដល់កន្លែង កើតហេតុ នៅវេលាម៉ោង ១២ និង ៤០ នាទី យប់រំលងអាធ្រាត្រ ម្សិលមិញនេះ ខណៈ កំណត់សម្គាល់បានថា អាជ្ញាធរ ពាក់ ព័ន្ធបានដាក់ពង្រាយ រថយន្តពន្លត់អគ្គីភ័យ ក៏ដូចជា ទូកប៉ូលីស ក្នុងប្រតិបត្តិការ ចេញបទអន្តរា គមន៍ស្រង់ត្រលប់មកវិញ នូវរថយន្តទំនើប ម៉ូដែល BMW ពី ក្រោម បាតបឹង មានរយៈជម្រៅជ្រៅ ប្រមាណ ១៥ ម៉ែត្រ ។ ថ្លែង អំឡុងបទសម្ភាសន៍ជាមួយនឹង មន្រ្តី ប៉ូលីស លោក Tang អោយដឹង ថា លោកបានធ្វើអោយទូរស័ព្ទ ស្មាតហ្វូនរបស់ខ្លួន ធ្លាក់ ពីដៃ ពេលកំពុងតែបើកបរ ។ លោកបាន ព្យាយាម រាវរក ទូរស័ព្ទស្មាតហ្វូន ត្រលប់ មក វិញ ពេលកំពុងតែបើកបរ ជាអកុសល វិនាទីនោះ លោក បែរជាច្រឡំ ជាន់ឈ្នាន់បន្ថែមល្បឿនទៅវិញ រហូតបោលចូល ក្នុងទឹកបឹង ទាំងកម្រោលតែ ម្តង ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា