ជារៀងរាល់ព្រឹកលោកអ្នកតែងតែមានអារម្មណ៏ថាដេកទ្រមុក និងមិនចង់ក្រោកពីដំនេក។
ពេលខ្លះវាធើ្វអោយអស់លោកអ្នកគេងហួសម៉ោងបណ្តាលអោយយឺតពេលវេលាទៅធើ្វការ រឺទៅសាលារៀនផងដែរ។ ដូច្នេះដើម្បីផ្លាស់ប្តូរទំលាប់អាក្រក់នេះចោលលោកអ្នកគួរតែ:
-ដាក់នាឡិការោទ៏ជារៀងរាល់ព្រឹក(អោយនាឡិកានេះរោទ៏រហូតដល់លោកអ្នកមាន
អារម្មណ៏ថាអាចក្រោកចេញពីគ្រែបាន)
-ចាក់បទចំរៀងដែលមានភ្លេងកន្ទ្រាក់អារម្មណ៏ក្នុងសំលេងមួយដែលមិនខ្លំាង(អាចជួយ
អោយប្រព័ន្ធរំញេចកន្ទ្រាក់ខ្លំាងទៅតាមបទភ្លេង)
-ពេលងើបហើយ លោកអ្នកមិនគួរគេងទៅវិញឡើយព្រោះអាចអោយលោកអ្នកឆាប់គេង
លក់ទៅវិញលើសដើម
-ត្រូវហាត់ប្រាណទើបធើ្វអោយឈាមរត់បានល្អ និងស្វាងពីងងុយគេង
-ផឹកទឹកក្រូចឆ្មារ ទឹកក្រូចស្រស់រឺទឹកខ្ញីមួយកែវដើម្បីអោយមានអារម្មណ៏ស្រស់ស្រាយ
នេះជាទិចនិចមួយដែលមើលទៅងាយស្រួល តែវាហាក់បីដូចជាលំបាកបន្ថិចសំរាប់
លោកអ្នកដែលចាប់ផ្តើមវា។ប្រការដែលភ្ញាក់ពីព្រឹកព្រលឹមពិតជាអាចជួយអោយលោក
អ្នកមានអារម្មណ៏ស្រស់ស្រាយ និងចាកឆ្ងាយពីអារម្មណ៏តប់ប្រមល់ផងដែរ។
អត្ថបទស្រាវជ្រាវដោយ ខេមរៈ