CamNews

ក្រសួងធនធានទឹកបញ្ជាក់ថា រដូវរំហើយនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ ដូច្នេះសូមបងប្អូនត្រៀម...

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការព្យាករណ៍អាកាសធាតុ របស់ប្រទេសកម្ពុជា ដោយក្រសួងបានអះអាងថា រដូវរំហើយ ដែលជារដូវរងានោះ នឹងចូលមកដល់នៅក្នុងសប្តាហ៍ទី២ នៃខែធ្នូ ខាងមុខនេះ ដូច្នេះបងប្អូនប្រជាពលរដ្ឋ ពិសេសបងៗកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែន សូមប្រុងប្រៀបត្រៀមអាវរងាទុក ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ ក្រសួងធនធានទឹកបានបញ្ជាក់ថា នៅថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ខ្យល់មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធពល គ្រប់ដណ្តប់លើប្រទេសកម្ពុជា ធ្វើឲ្យរាជធានី-ខេត្តចំនួន១២ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦។

ខេត្តដែលអាចនឹងមានភ្លៀងធ្លាក់រួមមាន៖ រាជធានីភ្នំពេញ កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅតំបន់មាត់សមុទ្រ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី