CamNews

ស្វែង សុជាតា មានជនអនាមិក ព្យាយាមតាមធ្វើបាប

ភ្នំពេញៈ តារាស្រីតួកាចឆ្នាស់ឆ្នើមឈ្នានីស អ្នកនាង ស្វែង សុជាតា បានធ្វើឲ្យទស្សនិកជនជាច្រើន មានការងឿងឆ្ងល់ គ្រប់ៗគ្នា ក្រោយពីនាង បានបង្ហាញសារដោយខ្លីថា នាងត្រូវបានជនអនាមិក ព្យាយាមតាមរករឿងធ្វើបាប មិនឈប់មិនឈរ រហូតដល់នាងទ្រាំមិនបានក៏សម្រេចចិត្ត បង្ហាញអាថ៌កំបាំងជា សាធារណៈបែបនេះតែម្តងទៅ ។

តាមរយៈសារបង្ហោះ នៅក្នុង Account Facebook របស់ ស្វែង សុជាតា កាលពីពេលថ្មីៗនេះ បានសរសេរថា “សួស្តីមិត្តទាំងអស់គ្នា ! មួយរយៈដែលនាងខ្ញុំ បានផ្អាក សកម្មភាពកន្លងមក ដោយសារតែមានមនុស្សតាមធ្វើបាបខ្ញុំ តាមរករឿងខ្ញុំ ហើយគេនោះជាជនជាន់ខ្ពស់ម្នាក់ ដែលមិនមែនជាជនជាតិខ្មែរ។ ដូច្នេះខ្ញុំសូមផ្តាំ ទៅបង ប្អូនមិត្តៗទាំងអស់ ទៅដល់ពិភពលោកផងដែរ អំពីរឿងអាក្រក់ មកលើខ្ញុំ បើសិនជាមានរឿងនេះ កើតមកលើខ្ញុំម្តងទៀត ខ្ញុំនឹងបើកកកាយ រឿងទាំងអស់ ដែលបានធ្វើមកលើខ្ញុំ។ ដូច្នេះសូមមិត្តៗទាំង អស់ជួយដឹងឮផង ហើយសូមជំរាបផងដែរអំពី Account ក្នុង Facebook របស់ខ្ញុំ មានតែមួយគត់ ហើយក៏ មាន E-mail តែមួយផងដែរ គឺ svengsocheata99@gmail.com ចំពោះAccount ផ្សេងៗ គឺក្លែងក្លាយទេ” ។

តាមរយៈការព្រលយសម្តី បែបលាក់លៀមខ្លះៗនេះ អ្នកនាង ស្វែង សុជាតា មិនបានបញ្ជាក់ លំអិតពីអត្តសញ្ញាណ អ្នកដែលព្យាយាម តាមធ្វើបាបនាងឲ្យច្បាស់លាស់ ឬក៏មានគម្រោងដាក់ពាក្យ ប្តឹង ទៅតុលាការ ដើម្បីការពារខ្លួននោះទេ ដោយគោលបំណងនាងគ្រាន់ តែសុំឲ្យ ទស្សនិកជន ក៏ដូចជាមិត្តភក្តិក្នុង Facebook បានដឹងហើយចូលរួមធ្វើជាសាក្សីតែប៉ុណ្ណោះ។

ពិតជារឿងចំឡែកណាស់ សម្រាប់ការលើកឡើងបែបនេះ របស់ អ្នកនាង ស្វែង សុជាតា ដែលជាធម្មតាសម្រាប់ជនរងគ្រោះ នៅពេលជួបរឿងអ្វីមួយ គេតែងតែខំប្រឹង ស្វែងរកស្ថាប័នមានសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ ជួយការពារ សុវត្ថិភាពផ្ទាល់ខ្លួន តែសម្រាប់តារាស្រីរូបនេះបែរ ជាគ្មានវិធានការអ្វី ទាល់តែសោះ ហាក់បីដូចជាមានអាថ៌កំបាំង នៅពីក្រោយខ្នង ហើយគេ ក៏មិនដឹងដែរថា តើអ្នកដែលតាមធ្វើបាបនាងនោះ មានចេតនាអ្វីឲ្យពិតប្រាកដ នោះទេ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល