បន្ទាយមានជ័យ ៖ លោកយាយ និងចៅប្រុស ត្រូវបានជនខិលខូច បានមកដាក់ថ្នាំសណ្តំ និងបានដោះយក ចិញ្ចៀនមាស១វង់ និងក្រវិលផ្លាកទីន១គូរ តែសំណាង មិនបាត់ ទ្រព្យនៅលើផ្ទះ។ ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិទួលពង្រ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច បានប្រាប់ទៀតថា លោកយាយ និងចៅប្រុស កំពុងចាំផ្ទះ ចំណែកក្រុមគ្រួសារ ផ្សេងៗទៀត បាននាំទៅធ្វើការអស់ និងមិនដឹងថា មានជនខិតខូច មកដាក់ថ្នាំសណ្តំ មានគ្នាប៉ុន្មាននាក់នោះដែរ ។

លោកយាយរងគ្រោះ ឈ្មោះ សូ វុន អាយុ ៧៥ឆ្នាំ និងចៅប្រុស មានឈ្មោះផាន់ មករា អាយុ១២ឆ្នាំ រស់នៅ ភូមិកើតហេតុខាងលើ បានបាត់បង់រួមមាន ចិញ្ជៀនមាសទម្ងន់២ជី និងក្រវិល ផ្លាកទីនមួយគូរ តែសំណាង ជនទាំងនេះ មិនបានបង្កឲ្យ អ្នករងរបួសអ្វីនោះឡើយ។ ក្រោយពីកើតហេតុ គេឃើញមានសមត្ថកិច្ច អ.ហ ចុះទៅស្រាវជ្រាវ និងបានតាម ប្រម៉ាញ់រកជនទាំងផងដែរ ដើម្បីយកមក ដាក់ទោស តាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល