CamNews

គូស្នេហ៍តាមអនឡាញ បាត់មុខក្នុងថ្ងៃរៀបការ ទីបំផុតកូនក្រមុំសុខចិត្ត យករូបម៉ាឡាកាំងដាក់ជំនួស

(បរ​ទេស)៖ ប្រជាជននីហ្សេរីយ៉ា មានការខឹងសម្បារជាខ្លាំង បន្ទាប់ពីបានឃើញរូបថត កូនក្រមុំជនជាតិស្បែកខ្មៅ រៀបការជាមួយនឹងរូបម៉ាឡាកាំង នៅទឹកដីអឺរ៉ុប ដោយអ្នកស្និទ្ធនឹងកូនក្រមុំ និយាយថា នាងគឺជាជនជាតិនីហ្សេរីយ៉ា ដែលបានជួប និងស្គាល់កូនកំលោះ តាមអ៉ីនធឺណេត។

កំឡុងពេលស្គាល់គ្នា រយៈពេលខ្លីប៉ុណ្ណោះ ស្រាប់តែឪពុកម្តាយ​ខាងស្រី ដាក់​សម្ពាធឲ្យនាងរៀបការ ជាមួយគូស្នេហ៍តាមអនឡាញនោះ ដែលគេកំពុងរស់នៅ លើទឹកដីអឺរ៉ុប ហើយគូស្នេហ៍ទាំងពីរ ក៏ណាត់ជួបគ្នា ដោយនារីជាកូនក្រមុំ បានធ្វើដំណើរទៅអឺរ៉ុប ដើម្បីរៀបការជាមួយគ្នា។

អកុសល ពេលវេលារៀបការមកដល់ កូនកំលោះមិនបានមកបង្ហាញ​ខ្លួនឡើយ ទីបំផុតកូនក្រមុំ និងមិត្តភក្តិនាង សម្រេច​ថា ពិធីរៀបការនេះ នឹងនៅតែបន្តដោយកូនក្រមុំ សុខចិត្តរៀបការជាមួយ រូបម៉ាឡាកាំងពណ៌ស​ជំនួស ដើម្បីកុំឲ្យបាក់មុខ​ឪពុកម្តាយ ប៉ុន្តែអ្វីដែលនារីជាកូនក្រមុំ រងការរិះគន់នោះ គឺនាងត្រូវបានគេនិយាយថា ហេតុអ្វីក៏មិនយក​ម៉ាឡាកាំងពណ៌ខ្មៅ មកជំនួសមនុស្ស មិនគួរប្រើពណ៌ស ដូចអឺរ៉ុបទេ ព្រោះកូនក្រមុំជាជនជាតិ ស្បែកខ្មៅ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង