ព័ត៌មានអន្តរជាតិ ៖ ដូចដែលបានដឹង ស្រាប់ហើយថា យន្តហោះ គ្មានមនុស្សបើក គឺជា ពិជឃាតឈ្លបយក ការណ៍ និងសម្លាប់មនុស្ស យ៉ាងល្អឥតខ្ចោះ តែដោយឡែក គ្រឿងចក្រ ក៏ដូចជា យន្តហោះ គ្មានមនុស្ស បើកខាងក្រោមនេះវិញ វាមិនមែន ជាភ្នាក់ងារ សម្លាប់មនុស្សនោះទេ តែវា គឺជាភ្នាក់ងារ ពិសេស ក្នុងការ ចេញប្រតិបត្តិការ ជួយសង្គ្រោះមនុស្ស ដែលបានលង់ទឹក នៅក្នុងសមុទ្រ ជាដើម នេះបើយោងតាមការ ដក ស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌ មានបរទេស gizmodo ។

ខណៈមានការរចនា និងផលិតឡើងដោយ Tehran-based RTS Lab គ្រឿងចក្រ ក៏ដូចជាយន្តហោះ គ្មាន មនុស្សបើក ប្រភេទនេះ ត្រូវបានគេប្រសិទ្ធនាម អោយថា Pars ។ Pars គឺជាដៃគូ ពិសេស ក្នុងការចេញ ប្រតិបត្តិការចុះជួយសង្គ្រោះ មនុស្សលង់ទឹក ដោយនៅក្នុងនោះ វាជំនួសអោយ បុរស ជាអ្នកជួយសង្គ្រោះ មនុស្សលង់ទឹក (Lifeguard) ។ វាពិតជា មានសមត្តភាព ខ្ពស់ក្នុងការចេញ ប្រតិបត្តិការ របស់ខ្លួន ពោលគឺ អាចចេញ ជួយសង្គ្រោះ នៅក្នុងដែនទឹក មានរយៈចម្ងាយ ជាង ៧៥ ម៉ែត្រ ពីមាត់ទឹក ក្នុងរយៈពេល ត្រឹមតែ ២២ វិនាទី ដោយនៅក្នុងនោះ មានល្បឿនលឿនជាង Lifeguard ដល់ទៅ ៥០ វិនាទី ឯណោះ។

ជាមួយនឹង ការបំពាក់ GPS ក៏ដូចជា ភ្លើង LED Pars ក៏អាចចេញប្រតិបត្តិការ របស់ខ្លួននៅពេលយប់ បាន ផងដែរ ដោយនៅក្នុងនោះ វាពិតជា មានការឆ្លើយតប ជាពិសេសទៅលើ ក្រុមមនុស្សទាំងឡាយណា ដែល ត្រូវការ ជំនួយជាបន្ទាន់ ជាពិសេស អ្នកលង់ទឹក ផ្ទាល់តែម្តង តាមរយៈ ការទម្លាក់ ពោងសុវត្ថិភាព អោយ តោង។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

<object width="498" height="427" data="http://www.youtube.com/v/c0BOq2Y0Ngk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/c0BOq2Y0Ngk&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ gizmodo