កំពង់ចាម៖ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម លោក ហៃ ណៃហេង នៅរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥នេះ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន ជនទំនើង២នាក់ ដែលបានអុកឡុក និងវាយតប់ គ្នាពេញ រោងការ ព្រមទាំងយកកែវគប់ក្បាល មន្ត្រីនគរបាលប៉ុស្តិ៍ បណ្តាលរងរបួស យ៉ាងធ្ងន់ធ្ងរទៀតផង កាលពី យប់ថ្ងៃទី២៨ ខែមីនា ស្ថិតនៅភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។

យោងតាមដីការបស់ លោក ហៃ ណៃហេង បានសម្រេចឃុំខ្លួនឈ្មោះ ផា ផាត អាយុ១៩ឆ្នាំ មុខរបរជាង ផ្សារដែក រស់នៅ ភូមិរោលជ្រូក ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើអាវុធ» និងសម្រេចឃុំខ្លួនជនម្នាក់ទៀតឈ្មោះ សូ សុខឃឿន អាយុ១៧ឆ្នាំ មុខរបរជាជាងផ្សារដែក រស់នៅភូមិមវត្តចាស់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយចោទប្រកាន់ពីបទល្មើសដូចគ្នា។

ការចេញដីកាឃុំខ្លួន របស់ចៅក្រម សាលាដំបូងខេត្តកំពង់ចាម ខាងលើនេះ បានធ្វើឡើងក្រោយពី កម្លាំង នគរបាលព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន បានចាប់ខ្លួន និងបញ្ជូនពួកគេទាំងពីរនាក់ទៅ កាន់តុលាការ ក្រោយបង្ក អំពើហិង្សា ព្រមទាំងការវាយតប់គ្នា ផ្អើលពេញរោងការ រហូតយកកែវ គប់ទៅលើកម្លាំងនគរបាល ដែលចូលរួមអន្តរាគមន៍ និងធ្វើឲ្យ មន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ ជានាយរងប៉ុស្តិ៍ បែកក្បាល រងរបួសយ៉ាងធ្ងន់ធ្ងរទៀតផង។

តាមមន្រ្តីនគរបាល ជនត្រូវចោទឈ្មោះ ផា ផាត មានប្រវត្តិមិនល្អ នោះឡើយ នៅក្នុងមូលដ្ឋាន ពោលតែងតែ បង្ករឿង នៅពេលមានកម្មវិធីម្តងៗ ហើយអាច ជាប់ពាក់ព័ន្ធ បទល្មើសផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧៖៤០នាទី យប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងពិធីមង្គលការមួយ ក្នុងភូមិព្រែកអណ្តូង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម មានករណីហិង្សាមួយ កើតឡើងវាយគ្នា ទៅវិញទៅមក រវាងក្រុមភ្ញៀវខាង កូនកំលោះ និងក្រុមភ្ញៀវខាងកូនក្រមុំ ។

ពេលនោះ កម្លាំងនគរបាលប៉ុស្តិ៍ការពារ មានគ្នាចំនួន០៣នាក់ ដឹកនាំដោយ លោក សែម សុផល នាយរងប៉ុស្តិ៍ បានចូលទៅជួយ អន្តរាគមន៍ ដើម្បីបំបែកហ្វូង តែដោយភាពច្របូកច្របល់ មានការគប់កែវ មកលើ លោក សែម សុផល បណ្តាលឲ្យរងរបួស បែកចិញ្ចើមខាងឆ្វេង ហើយត្រូវបាននាំ យកទៅព្យាបាល នៅពេទ្យ បង្អែកព្រៃឈរ ។

ជុំវិញករណីខាងលើ កម្លាំងនគរបាលជំនាញ ផែនព្រហ្មទណ្ឌ និង នគរបាលមូលដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពី សំណាក់ស្នងការនគរបាលខេត្ត បានចុះទៅ ស្រាវជ្រាវ នៅកន្លែង កើតហេតុភ្លាមៗ ។ ក្រោយពីការស្រាវជ្រាវ កងកម្លាំងនគរបាល បានឈានទៅឃាត់ខ្លួន ជនបង្ក២នាក់ នៅវេលាម៉ោង១២យប់ថ្ងៃដដែល។

ក្រោយទទួលបាន ព័ត៌មានភ្លាមថា មន្រ្តី នគរបាលរបស់ខ្លួន ទទួលរងរបួស ដោយសារជន បង្កគប់នឹងកែវ ពេលចុះទៅជួយ អន្តរាគមន៍នោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានចុះទៅ សួរសុខទុក្ខ ជនរងគ្រោះ ដោយផ្ទាល់ ដែលរបួសក្នុងពេលបេសកកម្ម បែកក្បាល៣កន្លែង ហើយលោក ស្នងការ បានឧបត្ថម្ភ ថវិកាចំនួន៥០ម៉ឺនរៀល ដោយឡែកលោក អធិការបាន ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល