ព័ត៌មានអន្តរជាតិ ៖ យន្តហោះចម្បាំង បានធ្វើការវាយប្រហារ ទៅលើ គោលដៅ ជាវិមានស្កឹមស្កៃដែលជា ទីស្នាក់អាស្រ័យរបស់ប្រធានាធិបតី លោក Abdrabbuh Mansour Hadi ប្រទេស យេម៉េន ភាគខាងត្បូង ទីក្រុង Aden ។

មន្រ្តីផ្លូវការគូសបញ្ជាក់អោយដឹងថា ក្រុមខ្មាន់កាំភ្លើងរបស់រដ្ឋាភិបាល ប្រឆាំងទៅនឹងការវាយប្រហារវាយ ឆ្មក់តាមអាកាស ទៅលើកំពូល វិមានខាងលើ ប៉ុន្តែ យោងតាមសាក្សីឃើញហេតុ ការណ៍ផ្ទាល់ភ្នែក អោយ ដឹងថា ពួកគេបានឃើញផ្សែងខ្មួរខ្មាញ់ ហុយ ចេញ ពីវិមានរដ្ឋាភិបាល ខាងលើផ្ទាល់តែម្តង ។ ពុំមាន ការ គូសបញ្ជាក់ច្បាស់ថាលោក Hadi មាន វត្តមាន នៅក្នុងវិមាន នាវិនាទី វាយប្រហារ ឬក៏យ៉ាងណានោះទេ ប៉ុន្តែ ក្រោយមក រដ្ឋាភិបាលក្រុង បញ្ជាក់ថា វត្តមានរបស់លោក ឥលូវនេះ មានសុខសុវត្ថិភាព ជាធម្មតា ។

គួររំឮកថា កាលពីពេលកន្លងទៅនេះ ធ្លាប់មាន ភាពចលាចល រួចម្តងមកហើយ បន្ទាប់ពីមានការប៉ះទង្គិច រវាងក្រុមកងកម្លាំង ជាមួយនឹងក្រុមឧទ្ទាម ស្មោះ ត្រង់លោក Hadi និងក្រុមបះបោរ Houthi ជាដើម ។ ការ វាយប្រហារលើកនោះ បណ្តាលអោយ មនុស្ស ហោចណាស់ ៦ នាក់ ស្លាប់បាត់បង់ជីវិត នៅពេលដែលកង កម្លាំងរដ្ឋាភិបាលវាយបក ទៅនឹងការ វាយប្រហារ ពីក្រុមសកម្មប្រយុទ្ធ ដែលត្រូវបង្ខំអោយ អាកាសយាន ដ្ឋានបង្ខំចិត្ត បិទទ្វារ បណ្តោះអាសន្ន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី